Connect with us

បច្ចេកវិទ្យា

Bugatti ទំនង​ជា​ផលិត Crossover ទ្វារ​ពីរ តែ​បំពាក់​ម៉ាស៊ីន​របស់ Lamborghini Urus

on

Advertisement

​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Bugatti លោក Stephan Winkelmann បាន​បង្ហើប​យ៉ាង​បើកចំហ​រថា ក្រុមហ៊ុន​រថយន្ត​អ៊ីតាលី​មួយ​នេះ​ត្រៀមខ្លួន​សម្រាប់រថយន្ត​ម៉ូ​ដែល​ថ្មី​របស់ខ្លួន​រួចហើយ ដែល​វា​អាចជា​រថយន្ត​ប្រភេទ Crossover (​តួ​ខ្ពស់​) ឬ Coupe ដែលមាន​រូបរាង​ដូច Crossover ​។​

​កាសែត Car Magazine បាន​រាយការណ៍​ថា រថយន្ត Crossover របស់ Bugatti អាច​នឹង​ផ្អែកលើ​រថយន្ត Lamborghini Urus ដែល​លោក Winkelmann ធ្លាប់​ធ្វើការ​លើ​វា ពេល​លោក​នៅ​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Lamborghini​ ។ ថ្វីបើ​ប្រើប្រាស់​ធាតុ​ផ្សំ​ជាមួយ Crossover ប៉ុន្តែ Crossover របស់ Bugatti អាច​នឹងមាន​ទ្វារ​តែ​ពីរ​ប៉ុណ្ណោះ ហើយ​មាន​ទំហំ​តូច​ជាង និង​ ទម្ងន់​ស្រាល​ជាង Lamborghini Urus​ ។​

​ទោះជា​យ៉ាងណា Bugatti អាច​នឹង​ប្រើប្រាស់​ម៉ាស៊ីន​របស់ Urus គឺ ម៉ាស៊ីន​ចំណុះ ៤,០ លីត្រ ប្រភេទ Twin-turbo ទំហំ ៨ ស៊ីឡាំង ដែល​បង្កើត​កម្លាំង​បាន ៦៤១ សេះ និង​ កម្លាំង​រមួល ៦២៧​ ។ ​យ៉ាងណា Bugatti នឹង​ប្រើប្រាស់​បច្ចេកវិទ្យា Hybrid ដែល​ជួយ​ឱ្យ​ម៉ាស៊ីន​របស់​វា​មាន​កម្លាំង​រហូតដល់​ខ្ទង់ពាន់​សេះ​ឯណោះ​ ។ លើសពីនេះទៅទៀត ម៉ាស៊ីន​ប្រើ​បច្ចេកវិទ្យា​កម្រិត​ខ្ពស់​របស់ Bugatti នឹង​អាច​យកឈ្នះ​លើ Urus ដែល​ស្ទុះ​ពី​កុង​ទ័​រ ០ ដល់ ១០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ប្រើពេល ៣,៦ វិនាទី​ ។​

​យ៉ាងណាមិញ ប្រសិនបើ​អ្វី​គ្រប់យ៉ាង​ដំណើរការ​ទៅតាម​គម្រោងការណ៍ នោះ​រថយន្ត Crossover របស់ Bugatti អាច​នឹង​ចូល​សង្វាក់​ផលិតកម្ម​នៅ​ដើមឆ្នាំ ២០២៣ ហើយ​ក្រុមហ៊ុន​រថយន្ត​បារាំង​មួយ​នេះ​អាច​នឹង​ផលិត​វា​រហូតដល់​ទៅ ៨០០ គ្រឿងក្នុង​មួយឆ្នាំ​ ៕

​ដោយ ៖ ឡុង​
​ប្រភព ៖ Carscoops​

អត្ថបទពេញនិយម

តារាចម្រៀងប្រុសថៃរូបសង្ហាម្នាក់ ត្រូវគេបំពានផ្លូវភេទលើឆាក ក្នុងរូបភាពបែបធ្វើឱរ៉ាល់សិច (វីដេអូ)
កប់សារី ! គ្រាន់តែស្បែកជើងពាក់លេងរបស់ គង់ ច័ន្ទស្រីមុំ មួយគូៗតម្លៃខ្ទង់ពាន់ដុល្លារ
ប្រាប់តៗគ្នាផង ! ក្រោយ​ចូលឆ្នាំ​ ​ពេលទៅចាក់សាំងហាមភ្ញាក់រឿងតម្លៃឱ្យសោះ
ក្រសួងអប់រំ ប្រកាសចំណុចសំខាន់ៗជាង ១០ ឱ្យសិស្សការពារខ្លួន ពេលអាកាសធាតុក្តៅខ្លាំង !

មតិរបស់អ្នក

Sponsored
Sponsored