Connect with us

បច្ចេកវិទ្យា

ស្មាតហ្វូនអាចបត់ចូលគ្នារបស់ Sharp បានបង្ហាញនៅក្នុងរូបភាព 3D គួរឱ្យទាក់ទាញ !

on

Advertisement

ទូរស័ព្ទដែលអាចបត់ចូលគ្នាបាន គឺជារឿងសំខាន់ជាមួយបច្ចេកវិទ្យាទូរស័ព្ទចល័ត ។ រហូតមក ដល់ពេលនេះមានតែក្រុមហ៊ុន Samsung និង ក្រុមហ៊ុន Huawei ប៉ុណ្ណោះដែលបានបង្ហាញឧបករណ៍បែបនេះ ប៉ុន្តែយើងរំពឹងថាក្រុមហ៊ុនដទៃទៀតនឹងចូលរួមជាមួយគ្នាហើយក្រុមហ៊ុន Sharp ហាក់ដូចជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនទាំងនោះផងដែរ ។

កាលពីឆ្នាំ ២០១៧ ក្រុមហ៊ុនបានដាក់ពាក្យសុំប៉ាតង់ហើយវាបានលេចឡើងនៅលើមូលដ្ឋាន ទិន្នន័យរបស់ការិយាល័យកម្មសិទិ្ធបញ្ញាពិភពលោក (WIPO) ដោយមានរូបគំនូរមួយចំនួនបាន បង្ហាញពីការរចនា និង មុខងាររបស់ឧបករណ៍ ។

អ្នកនៅឯក្រុមហ៊ុន LetsGoDigital បានធ្វើការកែប្រែរូប 3D មួយចំនួន ។ ពួកគេបានបង្ហាញ ស្មាតហ្វូនមួយដែលមានអេក្រង់បត់ចូលគ្នាជាមួយគែមតូចស្តើងបំផុត ។ គួរឱ្យចាប់អារម្មណ៍ ឧបករណ៍នេះឌីហ្សាញឡើងដោយអាចបត់ពីក្រោមទៅលើដោយទុកអេក្រង់ផ្នែកខាងលើបន្តិចសម្រាប់មើលសារថ្មីៗដែលចូលមក ។

ទោះជាយ៉ាងណាក៏ដោយគេមិនឃើញមានកន្លែងសម្រាប់ដាក់កាមេរ៉ាខាងមុខនោះទេ ហើយ ខាងក្រោយមានលក្ខណៈពិសេសដោយមានកាមេរ៉ាតែមួយគត់ ។ ជាការពិតណាស់នេះគឺជា ការរចនាកាលពីឆ្នាំ ២០១៧ ដូច្នេះវាប្រាកដជានឹងផ្លាស់ប្តូរមុនពេលចេញលក់ហើយបន្ទាប់មក ក្រុមហ៊ុន Sharp ទំនងជានឹងរកកន្លែងគ្រប់គ្រាន់សម្រាប់ដាក់កាមេរ៉ាលើសពីមួយ ។

ចូរចាំថាមិនមែនអ្វីគ្រប់យ៉ាងដែលយើងឃើញនៅក្នុងប៉ាតង់នឹងធ្វើឱ្យវាក្លាយជាពិភពពិតទេ ។ ហើយប្រសិនបើធ្វើ វាអាចមើលទៅខុសគ្នាច្រើនជាងរូបភាពទាំងនោះ៕

ដោយ៖ យ៉ានុ
ប្រភព៖ gsmarena

អត្ថបទពេញនិយម

តារាចម្រៀងប្រុសថៃរូបសង្ហាម្នាក់ ត្រូវគេបំពានផ្លូវភេទលើឆាក ក្នុងរូបភាពបែបធ្វើឱរ៉ាល់សិច (វីដេអូ)
កប់សារី ! គ្រាន់តែស្បែកជើងពាក់លេងរបស់ គង់ ច័ន្ទស្រីមុំ មួយគូៗតម្លៃខ្ទង់ពាន់ដុល្លារ
ប្រាប់តៗគ្នាផង ! ក្រោយ​ចូលឆ្នាំ​ ​ពេលទៅចាក់សាំងហាមភ្ញាក់រឿងតម្លៃឱ្យសោះ
ក្រសួងអប់រំ ប្រកាសចំណុចសំខាន់ៗជាង ១០ ឱ្យសិស្សការពារខ្លួន ពេលអាកាសធាតុក្តៅខ្លាំង !

មតិរបស់អ្នក

Sponsored
Sponsored