Connect with us

បច្ចេកវិទ្យា

មកមើលគំរូរថយន្ត Ford Transit Electric Van ដែលនឹងបានបង្ហាញខ្លួននៅឆ្នាំ ២០២១

on

Advertisement

ថ្មីៗមកនេះក្រុមហ៊ុន Ford បានបង្ហាញថារថយន្តដឹកជញ្ជូនអគ្គិសនីទាំងអស់ (All-electric Transit) នឹងមកដល់នៅឆ្នាំ ២០២១ ។ ការប្រកាសនេះត្រូវបានធ្វើឡើងនៅក្នុងព្រឹត្តិការណ៍ GoFrance នៅទីក្រុងអាំស្ទឺដាំ ប៉ុន្តែ Ford មិនបាននិយាយលម្អិតអំពីវាទេ ។

ក្រុមហ៊ុនផលិតរថយន្តនេះបាននិយាយថាការដឹកជញ្ជូនតាមរយៈរថយន្ត Electric Transit ត្រូវ បានរចនាឡើងដើម្បីផ្តល់ថាមពលអេឡិចទ្រិចសុទ្ធដែលកាត់បន្ថយការចំណាយសម្រាប់អាជីវកម្ម និង ប្រតិបត្តិករ ខណៈពេលដែលវាបានរួមចំណែកដល់ទីក្រុងស្អាត និង ទីក្រុងស្ងាត់ជាង គេ ។

គំរូរថយន្តនេះមើលទៅស្អាតដូចរថយន្ដ Transit van  ដែរ ។ ក្រុមហ៊ុន Ford មិនបាននិយាយ អ្វីជាក់លាក់ទេ ប៉ុន្តែបាននិយាយថារថយន្តនេះទំនងជាគំរូមុនផលិតកម្ម ។ ក្រៅពីបង្ហាញឱ្យ ឃើញពីការធ្វើចរាចរណ៍តាមប្រព័ន្ធ Transit All-Electric នោះក្រុមហ៊ុន Ford ក៏បានបញ្ចេញ រូបថតនៃរថយន្តដែលវាត្រូវបានគេហៅថា Transit All-Electric Smart Energy Concept ហើយក្រុមហ៊ុន Ford ប្រើវាសម្រាប់គោលបំណងសាកល្បង «ដើម្បីបង្កើនប្រសិទ្ធភាព ថាមពល និង ការបើកបរនៃរថយន្តអេឡិចត្រូនិក» ។

Transit All-Electric Smart Energy គឺជារថយន្ដ ១០ កៅអីដែលផ្តល់នូវការបើកបរបានចម្ងាយ ១៥០ គីឡូម៉ែត្រពេលសាកអាគុយពេញម្តងៗ ។ ក្រុមហ៊ុន Ford មិនបានបង្ហាញពីសមត្ថភាព របស់រថយន្តដឹកទំនិញរបស់ខ្លួននេះទេ ប៉ុន្តែបាននិយាយថាស៊េរីរថយន្ដដឹកជញ្ជូនត្រូវបាន បំពាក់ដោយបច្ចេកវិជ្ជាអាគុយអេឡិចត្រូនិក។ ក្រុមហ៊ុននេះបាននិយាយទៀតថាការសាក អាគុយត្រូវការរយៈពេល ៤ ម៉ោង ប៉ុន្តែមិនមានលក្ខណៈជាក់លាក់ទេ ។

នៅផ្នែកខាងក្នុងនៃរថយន្តនេះមានកុំព្យូទ័រថេប្លេតដ៏ធំដែលបង្ហាញព័ត៌មានដូចជាកម្រិតថាមពលនៃការសាកអាគុយ ការប្រើថាមពល និង ប្រភពថាមពល ។ វាទំនងជាប្រើថាមពលពន្លឺ ព្រះអាទិត្យផងដែរដែលត្រូវដាក់បន្ទះ Solar នៅលើដំបូលរថយន្ត ៕

ដោយ៖ យ៉ានុ
ប្រភព៖ carscoops

អត្ថបទពេញនិយម

តារាចម្រៀងប្រុសថៃរូបសង្ហាម្នាក់ ត្រូវគេបំពានផ្លូវភេទលើឆាក ក្នុងរូបភាពបែបធ្វើឱរ៉ាល់សិច (វីដេអូ)
កប់សារី ! គ្រាន់តែស្បែកជើងពាក់លេងរបស់ គង់ ច័ន្ទស្រីមុំ មួយគូៗតម្លៃខ្ទង់ពាន់ដុល្លារ
ប្រាប់តៗគ្នាផង ! ក្រោយ​ចូលឆ្នាំ​ ​ពេលទៅចាក់សាំងហាមភ្ញាក់រឿងតម្លៃឱ្យសោះ
ក្រសួងអប់រំ ប្រកាសចំណុចសំខាន់ៗជាង ១០ ឱ្យសិស្សការពារខ្លួន ពេលអាកាសធាតុក្តៅខ្លាំង !

មតិរបស់អ្នក

Sponsored
Sponsored