Connect with us

បច្ចេកវិទ្យា

ជប៉ុនបង្ហាញមនុស្សយន្តជំនួយការសម្រាប់កីឡាអូឡាំពិកឆ្នាំ ២០២០

on

Advertisement

មនុស្សយន្តជំនួយការមនុស្ស (HSR) របស់ក្រុមហ៊ុនតូយ៉ូតា នឹងជួយដល់ទស្សនិកជន និង បុគ្គលិកនៅក្នុងការប្រកួតកីឡានៅទីក្រុងតូក្យូ ឆ្នាំ ២០២០ ខាងមុខនេះ ។ សូមរំឭកផងដែរថា នៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងឡុងដ៍កាលពីឆ្នាំ ២០១២ កន្លងមកអ្នករៀបចំកម្មវិធី បានពឹងផ្អែកលើក្រុមអ្នកស្ម័គ្រចិត្ដដែលគ្មានប្រាក់ខែ ដើម្បីជួយដល់ហ្វូងមនុស្សសម្រាប់ការ បង្ហាញផ្លូវរបស់ពួកគេ ។ ប៉ុន្តែនៅពេលកីឡាដែលនឹងមកដល់ទីក្រុងតូក្យូ ក្នុងឆ្នាំ ២០២០ វានឹង ក្លាយជាមនុស្សយន្តដែលយកចិត្តទុកដាក់ដូចគ្នា ។

នាពេលបច្ចុប្បន្នអ្នករៀបចំការប្រកួតកីឡាអូឡាំពិក និង ប៉ារ៉ាឡាំពិក ទីក្រុងតូក្យូឆ្នាំ ២០២០ បានដាក់បង្ហាញមនុស្សយន្តចំនួនពីរគ្រឿងដែលនឹងត្រូវដាក់ពង្រាយដើម្បីជួយដល់កម្មករ និង អ្នកចូលរួមនៅក្នុងព្រឹត្តិការណ៍កីឡានេះ ។​

មនុស្សយន្តដែលផលិតដោយក្រុមហ៊ុនតូយ៉ូតានឹងដឹកនាំមនុស្សទៅកន្លែងអង្គុយរបស់ពួកគេ ផ្តល់ព័ត៌មាន និង មានផ្ទុកម្ហូបអាហារ និង ភេសជ្ជៈផងដែរ ។ មានរទេះរុញជំនួយមនុស្ស (HSR) ដែលមានដៃសម្រាប់ដាក់ថាស និង កន្ត្រក ហើយនឹងការផ្តល់ជំនួយការដឹកជញ្ជូន (DSR) ដែលមើលទៅដូចជាធុងសំរាមចល័ត ប៉ុន្តែអាចចម្លងវត្ថុនៅជុំវិញបាន ។ មនុស្សយន្ត ចំនួន ១៦ គ្រឿងនឹងត្រូវគេដាក់ពង្រាយនៅក្នុងព្រឹត្តិការណ៍កីឡាទីក្រុងតូក្យូ ២០២០ ហើយអ្នក រៀបចំកម្មវិធីសង្ឃឹមថាពួកវានឹងមានប្រយោជន៍ជាពិសេសសម្រាប់អ្នកប្រើរទេះរុញ ។

លោក Minoru Yamauchi អ្នកគ្រប់គ្រងទូទៅក្រុមហ៊ុនតូយ៉ូតាបានប្រាប់សារព័ត៌មាន The Associated Press ថា «យើងបានសំឡឹងមើលរបៀបដែលយើងអាចជួយដល់ការរស់នៅប្រចាំថ្ងៃរបស់មនុស្ស និង របៀបដែលយើងអាចអភិវឌ្ឍមនុស្សយន្តដែលអាចធ្វើជាដៃគូជាមួយ ជីវិតប្រចាំថ្ងៃ» ។

ក្រុមហ៊ុនតូយ៉ូតា សង្ឃឹមថាមនុស្សយន្តទាំងនេះនឹងត្រូវដាក់លក់នៅចំពោះមុខសាធារណជន នៅត្រឹមឆ្នាំ ២០៣០ ។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះក្រុមហ៊ុនផលិតរថយន្តនេះបានជំរុញធនធាន បន្ថែម ទៅក្នុងបច្ចេកវិទ្យាបែបនេះដើម្បីពង្រីកអាជីវកម្មរបស់ខ្លួនផ្តល់នូវដំណោះស្រាយបម្លាស់ ទីដល់ប្រជាជនវ័យចំណាស់របស់ជប៉ុន ។

កីឡាអូឡាំពិកជាឱកាសសម្រាប់បណ្តាប្រទេសនីមួយៗដើម្បីបង្ហាញសមិទ្ធផលវប្បធម៌ ឬ បច្ចេកវិទ្យារបស់ពួកគេ ។ ហើយជាការពិតនៅពេលដែលប្រទេសជប៉ុនបានធ្វើ ជាម្ចាស់ផ្ទះ កីឡាអូឡាំពិកកាលពីឆ្នាំ ១៩៦៤ ប្រទេសនេះបានបង្ហាញរថភ្លើងដែលមានឈ្មោះថា Shinkansen bullet ។ កីឡាឆ្នាំ ១៩៦៤ ត្រូវបានគេហៅថាជា «ចំណុចរបត់សម្រាប់ប្រទេស ជប៉ុន» នៅពេលដែលប្រទេសនេះ ងើបឡើងពីការបំផ្លិចបំផ្លាញនៃសង្គ្រាមលោកលើកទី ២ ដោយបានបង្ហាញពីការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន ៕

ដោយ៖ យ៉ានុ
ប្រភព៖ theverge

អត្ថបទពេញនិយម

តារាចម្រៀងប្រុសថៃរូបសង្ហាម្នាក់ ត្រូវគេបំពានផ្លូវភេទលើឆាក ក្នុងរូបភាពបែបធ្វើឱរ៉ាល់សិច (វីដេអូ)
កប់សារី ! គ្រាន់តែស្បែកជើងពាក់លេងរបស់ គង់ ច័ន្ទស្រីមុំ មួយគូៗតម្លៃខ្ទង់ពាន់ដុល្លារ
ប្រាប់តៗគ្នាផង ! ក្រោយ​ចូលឆ្នាំ​ ​ពេលទៅចាក់សាំងហាមភ្ញាក់រឿងតម្លៃឱ្យសោះ
ក្រសួងអប់រំ ប្រកាសចំណុចសំខាន់ៗជាង ១០ ឱ្យសិស្សការពារខ្លួន ពេលអាកាសធាតុក្តៅខ្លាំង !

មតិរបស់អ្នក

Sponsored
Sponsored