
បច្ចុប្បន្នរថយន្ដត្រូវបានបំពាក់នូវបច្ចេកវិទ្យាកាន់តែទំនើបឡើង ហើយក្រុមហ៊ុន Hyundai កំពុងទទួលយកនិន្នាការនេះដោយបង្ហាញពីគំនិតមួយដែលបំពាក់បច្ចេកវិទ្យាឱ្យទំនើបនៅផ្នែកខាងក្នុងនៃរថយន្ត ។
ខណៈពេលដែលគំនិតនេះផ្អែកលើបច្ចេកវិទ្យា i30 គឺផ្ទៃខាងក្នុងរបស់រថយន្តនឹងត្រូវបានគេកែ ប្រែឱ្យថ្មីបំផុត ។ ចំណុចមួយនៃការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់បំផុតនោះគឺចង្កូតថ្មីទាំងស្រុង ដែលចៀសវាងការប្រើប៊ូតុងចុចបែបប្រពៃណី មកប្រើអក្រង់ប៉ះចំនួនពីរផ្ទាំងនៅលើដៃចង្កួត ជំនួសវិញ ។
គំនិតថ្មីនេះគឺរចនាឡើងដើម្បីកាត់បន្ថយភាពស្មុគស្មាញ និង បង្កើតអេក្រង់ចំនួនពីរនៅលើដៃ ចង្កូតដែលអាចប្តូរតាមបំណង ហើយអ្នកបើកបរអាចជ្រើសរើសរូបតំណាងដែលពួកគេចង់បាន ដើម្បីដាក់បញ្ចូលដែលក្នុងនោះមានដូចជា ការប៉ះដើម្បីបញ្ជាសំឡេង និង ការផ្លាស់ប្តូរប្រព័ន្ធ មុខងារប្រើប្រាស់ផ្សេងៗទៀតផង ។
នៅកន្លែងផ្សេងទៀត i30 មានឧបករណ៍ឌីជីថលដែលមានអេក្រង់ចម្រុះដោយវាមានលក្ខណៈ ពិសេសខុសៗគ្នាពីរ ។ វាអនុញ្ញាតឱ្យផ្គុំបង្ហាញក្រាហ្វិក 3D ពិតប្រាកដហើយ Hyundai និយាយថាលក្ខណៈពិសេសនេះអាចត្រូវបានប្រើដើម្បីបញ្ជាប្រាប់ដំណឹងសំខាន់ៗដូចជា ដែនកំណត់ល្បឿនជាដើម ។
គ្មានការធានាថាយើងនឹងឃើញបច្ចេកវិទ្យានេះក្នុងរថយន្ត Hyundai នាពេលអនាគតនោះទេ ប៉ុន្តែថ្មីៗនេះក្រុមហ៊ុនបានធ្វើការសិក្សាពីការរំខានអ្នកបើកបរ ដើម្បីកំណត់ថាតើអ្នកប្រើប្រាស់ នឹងឆ្លើយតបទៅនឹងការរៀបចំថ្មីនេះដែរ ឬទេ ? ។ ក្រុមហ៊ុន Hyundai បាននិយាយថាការធ្វើ តេស្តទាំងនេះបានទទួលជោគជ័យដោយសារកម្រិតនៃការរំខាន គឺស្ថិតនៅក្រោមកម្រិត កំណត់នៃសមាគមសុវត្ថិភាពយានយន្ត AAM និង NHTSA ដែលត្រូវបានទទួលស្គាល់ជា សកល ៕
ដោយ៖ យ៉ានុ
ប្រភព៖ carscoops
អត្ថបទដោយ៖ Yanouk