Connect with us

បច្ចេកវិទ្យា

លោក ពូ​ទីន ចូលរួម​សម្ពោធ​រោងចក្រ​ផលិត​រថយន្ត Mercedes-Benz ដំបូង​នៅ​រុស្ស៊ី​

on

Advertisement

​ក្រុមហ៊ុន Daimler បាន​ពង្រីក​ប្រតិបត្តិការ​របស់ខ្លួន​នៅក្នុង​ប្រទេស​រុស្ស៊ី​ដោយ​បើក​រោងចក្រផលិត​រថយន្ត​ក្នុងស្រុក​ដំបូង​របស់ខ្លួន ។ ស្ថិតនៅ​ចម្ងាយ​ប្រហែល ៤០ គីឡូម៉ែត្រ​ភាគ​ពាយព្យនៃ​ទីក្រុង​មូ​ស្គូ រោងចក្រ Moscovia តម្រូវការ​និ​យោគ​នូវ​ទឹកប្រាក់​ចំនួន ២៨១ លាន​ដុល្លារ ហើយនឹង​បង្កើត​ការងារ​ជាង ១០០០ កន្លែង ។​

​មន្ត្រីជាន់ខ្ពស់​រុស្ស៊ី និង អាល្លឺម៉ង់​ជាច្រើន​នាក់​ក៏ដូចជា​តំណាង​ក្រុមហ៊ុន Mercedes-Benz មាន​វត្តមាន​នៅឯ​ពិធី​បើកសម្ពោធ​រោងចក្រ​នេះ ។ ប្រធានាធិបតី​នៃ​ប្រទេស​រុស្ស៊ី គឺ​លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន ដែល​អមដំណើរ​ដោយ​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​រុស្ស៊ី លោក Denis Manturov និង អភិបាល​តំបន់​មូ​ស្គូ​លោក Andrej Vorobjov ក៏បាន​ចូលរួម​ក្នុង​ពិធី​នោះដែរ ។​

​រដ្ឋមន្ត្រី​កិច្ចការ​សេដ្ឋកិច្ច និង ថាមពលអាល្លឺម៉ង់​លោក Peter Altmaier ក៏ដូចជា​អគ្គនាយកក្រុមហ៊ុន Daimler លោក Dieter Zetsche និង សមាជិក​នៃ​ក្រុមហ៊ុន Mercedes-Benz និង រថយន្ត Markus Schafer ក៏មាន​វត្តមាន​វត្តមាន​ផងដែរ​ខណៈពេលដែល​ការផលិត​រថយន្ត E-Class Sedan បានចាប់ផ្តើម ឡើង ។ រាល់​រថយន្ត​ទាំងអស់​ដែល​ផលិត​នៅ​ក្រុង​រោងចក្រ Moscovia មាន​គោលបំណង​ផ្តាច់មុខ​លក់លើ​ទីផ្សារ​ក្នុងស្រុក​ដែល​ការលក់​រថយន្ត​បាន​កើនឡើង​ទ្វេដង​ក្នុង​រយៈពេល ១០ ឆ្នាំ ។

​លោក Peter Altmaier បាន​និយាយថា «​ទីផ្សារ​រថយន្ត​របស់​រុស្ស៊ី​នៅតែ​ជាទី​ផ្សារ​សំខាន់សម្រាប់​ក្រុមហ៊ុន​ផលិត​រថយន្ដ​អាល្លឺម៉ង់ ។ ការបើក​រោងចក្រ​ដំបូង​របស់​រថយន្ត Mercedes-Benz Cars នៅ​ប្រទេស​រុស្ស៊ី​គឺជា​ចំណុច​សំខាន់​សម្រាប់​ការប្តេជ្ញាចិត្ត​របស់​ក្រុមហ៊ុន Mercedes-Benz នៅក្នុង​ប្រទេស​រុស្ស៊ី​» ។​

​រោងចក្រ​ថ្មី​នេះ​ត្រូវបាន​បង្កើតឡើង​ក្នុង​រយៈពេល​តិចជាង ២ ឆ្នាំ​ហើយ​ជា​ផ្នែក​មួយ​នៃ​បណ្តាញផលិតកម្ម​ពិភពលោក​របស់​ក្រុមហ៊ុន Daimler ដែលមាន​ទីតាំង​ជាង ៣០ កន្លែង​នៅតាមបណ្តា​ប្រទេស​នានា ។ ក្រៅពី​រថយន្ត E-Class Sedan រោងចក្រ​នេះ​ក៏​នឹង​ផលិត​រថយន្ត​ប្រភេទ SUV ជាច្រើន​នាពេលខាងមុខ​ផងដែរ ៕

​ដោយ​៖ យ៉ា​នុ​
​ប្រភព​៖ carscoops

អត្ថបទដោយ​៖ Yanouk

អត្ថបទពេញនិយម

រៀបចំមង្គលការ បើចាយលើ ៥ យ៉ាងនេះខ្លាំងពេក ការហើយដឹងតែបះជើង ជំពាក់គេវ័នក
លែងមែនទែន! កែវ ចាន់និមល យករឿងគ្រួសារឯកជន មកប្រកាសជាសាធារណៈ
ចម្លើយមួយសំនួរនេះ ស័ក្តិសមបំផុតដែលបវរកញ្ញា South Africa គ្រងមកុដ Miss Universe 2019
សូមបងប្អូនថែសុខភាពផង! កម្ពុជាបន្តចុះត្រជាក់ខ្លាំងបំផុត ច្រើនថ្ងៃទៀត នៅទូទាំងប្រទេស

មតិរបស់អ្នក

Sponsored
Sponsored
អត្ថបទក្រុមហ៊ុន2 hours ago

តើ​អ្នក​មែនទេ​ដែល​នឹង​ក្លាយជា​សមាជិក​ថ្មី​របស់​ ​CAMBODIAN​ ​NET​ ​IDOL ​?​

តើ​អ្នក​មែនទេ​ដែល​នឹង​ក្លាយជា​សមាជិក​ថ្មី​របស់​ ​CAMBODIAN​ ​NET​ ​IDOL​?​​ នាំមក​ជូន​ដោយ​ ​Yes​ ​018​,​ ​កម្មវិធី​ ​Cambodian​ ​Net​ ​Idol​ ​កំពុងតែ​ស្វែងរក​ ​Influencer​ ​នៅ​លើ​បណ្តាញ​សង្គម​ ​ហើយ​ជ័យលាភី​ដែល​ទទួល​បាន​មាន​ដូចជា​ ​ទឹកប្រាក់​សុទ្ធ​ ​កិច្ចសន្យា​ការងារ​ ​និង​រង្វាន់​ផ្សេង​ៗ​ទៀត​ដែល​មាន​តំលៃ​រហូតដល់​ ​35,000​ ​ដុល្លារ​អាមេរិក​!...

អត្ថបទក្រុមហ៊ុន4 hours ago

ផ្ទុះ​ការ​គាំទ្រ​ខ្លាំង​ពី​ទស្សនិកជន ​ភី​អិន​អិន​ ចាប់ផ្តើម​បង្កើន​ម៉ោង​ផ្សាយ​ភាពយន្ត​ភាគ​ជាច្រើន​រឿង​ (មានវីដេអូ)

​ភី​អិន​អិន​ ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ស្ថានីយ៍​ទូរទស្សន៍​ ​ឈានមុខ​ផ្នែក​ភាពយន្ត​ភាគ​ខ្មែរ​ និង ​បរទេស​នៅ​ចុងឆ្នាំ​ ​២០១៩នេះ​ ​បាន​បង្កើន​ម៉ោង​ចាក់​ផ្សាយ​រឿង​ភាគ​ពេលល្ងាច​បន្ថែម​ទៀត​ដើម្បី​បំពេញ​តម្រូវការ​របស់​ប្រិយមិត្ត​ ​និង​ទូរទស្សនិកជន​ដែល​និយមតាម​ដាន​រឿង​ភាគ​។​ ​ ចាប់ពី​ថ្ងៃទី៤ខែវិច្ឆិកា​ឆ្នាំ២០១៩​ ​កន្លងទៅ​នេះ​ស្ថានីយ៍​ទូរទស្សន៍​ភី​អិន​អិន​បាន​ចាក់​ផ្សាយ​ភា​ពយ​យន្ត​ភាគ​ថៃ​ ​រឿង​ «កម្លាំង​អធិដ្ឋាន​» ​និង​ រឿង​ «ស្នេហ៍​បញ្ច្រាសទិស​» ដែល​មាន​រយៈពេល​រហូតដល់​ ​១​ ​ម៉ោង៣០នាទី​ ​ចាប់ពី​ម៉ោង៩យប់​...

អត្ថបទក្រុមហ៊ុន2 days ago

ផ្ទុះ​ពេញ​ហ៊្វេ​សបុ​ក​ ​នរ​ណាៗ​ក៏​និយាយ​តែ​ពី​ ​X​ ​Challenge​ ​ឡើង​ផ្អើល​

​កៀក​ដាច់ឆ្នាំ​អីចឹង​ ​Challenge​ ​ខ្លួនឯង​មានអី​មិនល្អ​ ​តោះ​!​ ​ ​ កំពុង​ក្តៅ​ហើយ​ ​[​X​ ​Challenge​]​ ​របស់​វ៉ា​សឺ​លីន​ ​អ៊ី​ន​ស្តែ​ន​ហ្វែ​រ​ ​ដែល​ទើបតែ​ប្រកាស​ចាប់ផ្តើម​កាលពី​ពាក់កណ្តាល​ ​ខែ​ ​វិ​ច្ឆ​កា​ ​កន្លងទៅ​នេះ​ ​បាន​ទាក់ទាញ​អ្នក​ដែល​និយម​លេង​ ​Challenge​ ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុ​កជា​ច្រើន​ ​ឲ្យ​នាំគ្នា​ធ្វើតាម​ ​និង​បង្ហោះ​ពេញ​គណនី​របស់​ខ្លួន​។​...

អត្ថបទក្រុមហ៊ុន2 days ago

​អស្ចារ្យ​ម៉េ​ស​!​ ​តែ​ ​1​ ​នាទី​ក៏អាច​មានឱកាស​ឈ្នះ​ទៅលេង​ទីក្រុង​ប៉ារីស​ និង ​តៃ​បុិ​ដោយ​ឥតគិតថ្លៃ​ដែរ ​!​ ​

​ដេីម្បី​ចូល​រួមការ​លេង​ហ្គេម​ជាមួយ​ក្រុមហ៊ុន​អាកាសចរ​ ​Eva​ ​Air​ ​នេះ ​លោកអ្នក​គ្រាន់តែ​ចូល​ទៅកាន់​គេហទំព័រ​ខាងក្រោម​នេះ​:​ ​https​:​/​/​bit.ly​/​2OX8FUO​ ​រួច​ហេីយ​ធ្វេី​តាម​ការណែនាំ​តាម​ខាងក្រោម​នេះ​ ៖ ​1​.​​រេី​សទី​តាំង​ដំ​ណេី​រកម្សាន្តរ​វាង​ទីក្រុង​ប៉ារីស​ ​និង​ ​ទីក្រុង​តៃ​បុិ​ ​​2​.​ ​រេីស​ភេទ​ហេីយ​បញ្ចូលរូប​ថត​របស់​អ្នក​ ​3​.​ ​បំពេញ​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់​អ្នក​ ​រួច​ចុច​ ​I​ ​Agree​ ​ឬ​ ​យល់ព្រម​...

អត្ថបទក្រុមហ៊ុន2 days ago

មិន​នឹកស្មាន​បេក្ខជន​ ​The​ ​Mask​ ​Singer​ ​Cambodia​ ​រូប​នេះ​ ​ធ្លាប់​មានរឿង​ដិត​ដាម​ជាមួយ​ ​ពេជ្រ​ ​សោភា​ ​យ៉ាងហ្នឹង​សោះ​

​មាន​បេក្ខជន​ជាច្រើន​រូប​ដែល​បាន​បង្ហាញខ្លួន​នៅក្នុង​កម្មវិធី​ប្រលង​ចម្រៀង​សម័យ​ឌីជីថល​ប្លែក​ពី​គេ​ ​The​ ​Mask​ ​Singer​ ​Cambodia​ ​ដែល​ម្នា​ក់ៗ​សុទ្ធតែ​ពាក់​របាំងមុខ​និង​គ្រង​ឈុត​ប្លែក​ៗ​ស្អា​តៗ​ ​គួរឲ្យ​ចង់​ទស្សនា​។ ​​នៅក្នុង​សប្តាហ៍​ទី4ដែល​បាន​ចាក់​ផ្សាយ​កាលពី​ថ្ងៃសៅរ៍​ ​ម៉ោង​ ​8​ ​យប់​លើ​ប៉ុស្តិ៍​ហង្ស​មាស​កន្លងមក​នេះ​ ​បេក្ខជន​ចុងក្រោយ​គេ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​កញ្ញា​ ​ឡៅ​ ​មុនី​វណ្ណ​ ​នោះ​បាន​បញ្ចេញ​អារម្មណ៍​ ​បរិយាយ​នូវ​រឿងរ៉ាវ​ដែល​ជាប់​ដឹត​ដាម​ក្នុង​ទ្រូង​ជាយូរមកហើយ​ជាមួយ​អ្នកនាង​ ​ពេជ្រ​ ​សោភា​ ​ដែល​ជា​ ​គណៈកម្មការ​ក្នុង​កម្មវិធី​...

អត្ថបទក្រុមហ៊ុន2 days ago

អបអរ ​ព្រឹត្តិ​ការណ៍​ទិវា​សហគ្រិន​ស្ត្រី​កម្ពុជា​​លើកទី១ ​ដើម្បី​សហគ្រិន​ស្ត្រី​ ​និង​ ភាពជា​អ្នកដឹកនាំ​ស្ត្រី​ ​ទូទាំង​ពិភពលោក

​កាលពី​ថ្ងៃទី​ ​០៦​ ​ខែ​ ​ធ្នូ​ ​ឆ្នាំ​ ​២០១៩ នៅ​ផ្សារ​ទំនើប​ ​អ៊ី​អន​ ​សែនសុខ​ស៊ី​ធី​ ​សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា ក្រោម​អធិបតីភាព​របស់​លោកជំទាវ​វេជ្ជ​.​ ​អ៊ឹ​ង ​កន្ថា​ផា​វី រ​ដ្ឋ​មន្ត្រី​នៃ​ក្រសួងកិច្ចការនារី ​និង ​លោក​ជំ​ទា​វទន្តប​ណ្ឌិ​ត ​អេង​ លី​គង់ ​ប្រធាន​ក្រុមប្រឹក្សា​ភិបាល​នៃ​ ​សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា​បាន​បង្កើត​ព្រឹត្តិ​ការណ៍​ទិវា​សហគ្រិន​ស្ត្រី​កម្ពុជា​...

អត្ថបទក្រុមហ៊ុន2 days ago

ភី​អិន​អិន​បន្ថែម​ម៉ោង​ចាក់​ផ្សាយ​រឿង​ភាគ​ខ្មែរ​ ​លើកកម្ពស់​ឧស្សាហកម្ម​ភាពយន្ត​នៅ​កម្ពុជា​ (វីដេអូ)

​កាលពី​ខែវិច្ឆិកា​កន្លងទៅ​ ​ស្ថានីយ៍​ទូរទស្សន៍ PNN បាន​បន្ថែម​ម៉ោង​ផ្សាយ​ភាពយន្ត​ភាគ​ខ្មែរ​របស់​ខ្លួន​ក្នុង​ម៉ោង​មាស​រួចជាស្រេច​ហើយ​ ​ដែល​ចាក់​ផ្សាយ​ក្នុងរយៈពេល ១ ម៉ោង ​និង ៣០ នាទី​ ​ចាប់ពី​ម៉ោង ៧ និង ៣០ នាទី​ ​ដល់ ៩ យប់​ ​មាន​ដូចជា​រឿង ​«​តួ​គេ​...

អត្ថបទក្រុមហ៊ុន2 days ago

វ៉ា​វ​…​ពិតជា​ពិសេស​អស្ចារ្យ​ណាស់​!​ ​កម្មវិធី​មហា​ប្រូ​ម៉ូ​សិន​យក្ស​ ​ថែម​ជូន​ដ៏​ធំ​សម្បើម​ចុងឆ្នាំ​ពី​សាម​សុង​ ​បាន​មកដល់​ហើយ​!

​ភ្នំពេញ​ថ្ងៃទី០៩​ ​ខែធ្នូ​ ​ឆ្នាំ២០១៩ ​៖​ ​នេះ​ជា​កាដូ​ដ៏​រំភើប​អស្ចារ្យ​បំផុត​សម្រាប់​អបអរ​ឆ្នាំ​ថ្មី​ពី​ ​ក្រុមហ៊ុន​ ​សាម​សុង​!​ ​ពិតជា​រំភើប​ខ្លាំង​ណាស់​…​ហើយ​សឹងតែ​មិន​ជឿ​សោះតែ​ម្តង​ថា​ក្រុមហ៊ុន​សាម​សុង​ ​ ​ផ្តល់​ជូន​នូវ​កម្មវិធី​មហា​ប្រូ​ម៉ូ​សិន​ថែម​ជូន​ដ៏​អស្ចារ្យ​ ​និង​ការ​បញ្ចុះ​តម្លៃ​ភ្លាម​ៗ​នៅ​ចុងឆ្នាំ​នេះ​ ។​ ​ដូច្នេះ​អតិថិជន​ទាំងអស់​ដែល​ត្រូវការ​ផលិតផល​អេឡិចត្រូនិក​ប្រើប្រាស់​ក្នុង​គេហដ្ឋាន​រួសរាន់​ឡើង​ ។ ​ ​ចាប់ពី​ថ្ងៃទី​ ​០៨​ ​ដល់​ថ្ងៃទី​ ​៣១​ ​ខែធ្នូ​...

អត្ថបទក្រុមហ៊ុន2 days ago

តម្លៃ​ត្រឹម​ជាង​ ​២០០ដុល្លារ​ទេ​ ​តែបើ​ដឹង ៦ ចំណុច​នេះ​ហើយ​ ពេញចិត្ត Huawei​ ​Y9s​ ​ស្ដូក​ហ្មង​

ថ្មី​ៗ​នេះ ​ក្រុមហ៊ុន Huawei​ ​បាន​បញ្ចេញ​ស្មា​ត​ហ្វូ​នរ​បស់​ខ្លួន​មួ​យម៉ូ​ឌែល​ទៀត​ដើម្បី​វាយលុក​ទីផ្សារ​ ​ជាពិសេស​គឺ​យុវវ័យ​ដែល​និយម​ស្មា​ត​ហ្វូ​ន​តម្លៃ​ជាង២០០ដុល្លារ​ ​ដោយ​អម​មក​ជាមួយ​ការរចនា​រូបរាង​ឥត​ខ្ចោះ​ថែមទាំង​សមត្ថភាព​មិនធម្មតា​។​ ​ខាងក្រោម​នេះ​គឺជា៦ចំណុចខ្លាំង​របស់​ ​Huawei​ ​Y9s​ ​ដែល​មានតម្លៃ​ត្រឹម​ ​២៥៩ដុល្លារ​ ​ប៉ុណ្ណោះ​៖​ ​ ​១​.​ ​ការរចនា​តួខ្លួន​៖​តួ​ខ្នង​ក្រាល​ដោយ​កញ្ចក់​កោង​ ​3Dការពារ​សឹក​ឆ្កូត​ ​ពណ៌​គ្រីស្តាល់​ភ្លឺ​ចែងចាំង​ ​ធ្វើអោយ​ស្មា​ត​ហ្វូ​នកាន់​តែ​ប្រណិត​។​ ​មួយវិញទៀត​ ​គឺ​បន្ទះ​ស្កេន​ក្រយៅដៃ​ចំហៀង​...

អត្ថបទក្រុមហ៊ុន4 days ago

តោះ​ទស្សន៍ទាយ​គ្រាប់​បាល់​ ​ក្នុង​ការប្រកួត​យប់​នេះ​ដើម្បី​លើក​ទឹក​ចិត្ត​ក្រុមជម្រើសជាតិ​កម្ពុជា​ ​ហើយ​អាច​មានឱកាស​ឈ្នះ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​នដ៏​កា​លី​ប​ស្រស់​ស្អាត​ ​ ​

​កាលពី​ថ្ងៃទី​ ​០៤​ ​ធ្នូ​ ​កន្លងទៅ​ ​ជា​ថ្ងៃ​ប្រវត្តិ​សាស្រ្ត​ដំបូងបង្អស់​ដែល​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​បាន​យកជ័យ​ជំនះ​លើ​ក្រុមបាល់ទាត់​ម៉ា​ឡេ​សុី​ ​ដែល​ជួយ​ឱ្យ​កម្ពុជា​បាន​ឡើង​ទៅលេង​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។​ ​ដើម្បី​ជា​ការ​កោតសរសើរ​ដល់​ការ​ខិតខំ​ប្រឹ​ត​ប្រែង​របស់​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​ ​ដែល​មានការ​តាំងចិត្ត​យ៉ាង​មោះមុត​ដើម្បី​ផ្លាស់​ប្តូរ​ទៅ​រក​ភាព​ជោគជ័យ​ ​ក្រុមហ៊ុន​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ម៉ាក​ ​Realme​ ​ចូលរួម​អបអរ​ក្នុង​ឱកាស​ដ៏​សែន​មានន័យ​នេះ​។ ​​ដូច្នេះ​សូម​បងប្អូន​ជនរួមជាតិ​បន្ត​ចូលរួម​ទស្សនា​ ​លើកទឹកចិត្ត​ ​ដើម្បី​អបអរសាទរ​ដល់​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​ក្នុង​ការប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ ​ក្នុង​ព្រឹត្ត​ការណ៍​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​ ​30​ ​ដែល​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​ ​ត្រូវ​តតាំង​ជាមួយ​ក្រុមបាល់ទាត់​ជម្រើសជាតិ​វៀតណាម​នា​ថ្ងៃទី​ ​០៧​ ​ធ្នូ​...