
អ្នកប្រហែលជាមិនបានចាំអស់ទេ គឺ Samsung បានប្រកាសទូរស័ព្ទយ៉ាងតិច ៥ ម៉ូដែលនៅព្រឹត្តិការណ៍ MWC ដ៏ធំរបស់ខ្លួនដែលក្នុងនោះរួមមាន ៖ ទូរស័ព្ទ S10, S10 +, S10e និង Galaxy Fold ហើយវាក៏មានទូរស័ព្ទ Galaxy S10 5G ផងដែរ ។ ទូរស័ព្ទ S10 5G នេះនឹងប្រកាសចេញលក់ជាផ្លូវការនៅប្រទេសកូរ៉េខាងត្បូងនៅថ្ងៃទី ៥ ខែមេសានេះហើយ ។
ទូរស័ព្ទ S10 5G មិនត្រឹមតែជា S10 ដែលមាន 5G ប៉ុណ្ណោះទេ វាជាឧបករណ៍ផ្សេងគ្នាទោះបីជាវាមានភាសារដូចគ្នាក៏ដោយ។ វាមានអេក្រង់ទំហំ 6.7 អ៊ីងប្រភេទ Quad HD + Dynamic AMOLED កោងជាមួយនឹងសមាមាត្រ 19: 9 វាមានកាមេរ៉ា ៣ គ្រាប់នៅផ្នែកខាង ក្រោយដូចដែលមាននៅក្នុងទូរស័ព្ទ S10 + ដែរ ជាមួយនឹងឧបករណ៍ជម្រៅ 3D ។
វាមាន RAM ទំហំ 8GB ជាមួយទំហំផ្ទុក 256GB ឬ 512GB និង មានកម្លាំងថ្ម 4,500 mAh ដែលមានថ្មសាកថ្មលឿនកម្លាំង 25W ។ វាដំណើរការប្រព័ន្ធប្រតិបត្តិការ Android 9 Pie ។
ក្រុមហ៊ុន Samsung មិនបានបង្ហាញអំពីតម្លៃលក់ជាផ្លូវការសម្រាប់ឧបករណ៍នេះនៅក្នុងប្រទេសកូរ៉េខាងត្បូងនៅឡើយទេហើយយើងក៏រំពឹងថាវានឹងមកដល់ក្នុងប្រទេសផ្សេងទៀតផងដែរ ៕
ដោយ៖ យ៉ានុ
ប្រភព៖ gsmarena
អត្ថបទដោយ៖ Yanouk