បន្ទាប់ពីផ្តល់ភាពសប្បាយរីករាយប្លែកភ្នែកក្នុងកម្មវិធីកម្សាន្តដែលកំពុងតែអង្រួនអារម្មណ៌ទស្សនិកជន Haven or Hell ឋានសួគ៌ឬឋាននរក ដែលទើបសម្ពោធវគ្គដំបូងរបស់ខ្លួនកាលពីសប្តាហ៍មុននោះ ថ្ងៃនេះ Haven or Hell ឋានសួគ៌ឬឋាននរក បានមកដល់សប្តាហ៍ទី២ហើយ នៅលើកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV ដែលកម្មវិធីនេះមានផ្សាយជូនទស្សនានៅរៀងរាល់ថ្ងៃសៅរ៍នៅវេលាម៉ោង 6 ដល់ម៉ោង 8 យប់។ រឹតតែប្លែកភ្នែក សម្រាប់សបា្តហ៍ទី២នេះ មានការចូលរួមពីតារាចម្រៀងដ៏ល្បីគឺលោក វង្ស តារារតនា ហើយអ្វីដែលភ្ញាក់ផ្អើលនោះគឺមានទាំងយក្សមកចូលរួមឆ្លើយសំណួរល្បងប្រាជ្ញាយករង្វាន់ទឹកប្រាក់...
កម្មវិធីប្រលងចម្រៀងលំដាប់ពិភពលោក X Factor Cambodia កំពុងចាប់ផ្តើមប្រត្តិបត្តិការស្វែងរកអ្នកមានសំឡេងល្អឯកយ៉ាងសកម្មជាច្រើនខេត្តក្រុងក្នុងព្រះរាជាណាចក្រកម្ពុជា ។ ពេលនេះផ្ទាល់ក្រុមការងារ X Factor Cambodia បានចុះទៅដល់ទីរួមខេត្តកំពង់ចាមហើយ ដើម្បីធ្វើការប្រលងជម្រុះវគ្គដំបូងនៅថ្ងៃស្អែកគឺថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០១៩ នៅសណ្ឋាគារ LBN ASIAN ចាប់ពីម៉ោង ៨ ព្រឹកតទៅ ។ ដូច្នេះសម្រាប់អ្នកដែលមានបំណងប្រថ្នាចង់ចូលរួមប្រកួតក្នុងកម្មវិធីប្រលងចម្រៀងលំដាប់ថ្នាក់ពិភពលោក X-Factor Cambodia សូមរួសរាន់ទិញពាក្យសុំចូលរួមប្រលងដែលមានដាក់លក់ចាប់ពីថ្ងៃនេះតទៅហើយ...
កម្មវិធីកម្សាន្តដែលកំពុងតែអង្រួនអារម្មណ៍ទស្សនិកជន «Haven or Hell» ឬ «ឋានសួគ៌ ឬ ឋាននរក» បានចាក់ផ្សាយសប្តាហ៍ដំបូងរបស់ខ្លួនហើយនៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV ដែលកម្មវិធីនេះមានផ្សាយជូនទស្សនានៅរៀងរាល់ថ្ងៃសៅរ៍ វេលាម៉ោង ៦ ដល់ម៉ោង ៨ យប់ ។ បេក្ខជនដំបូងបង្អស់របស់ ឋានសួគ៌ឬឋាននរកគឺកំពូលតារាចម្រៀងលោក ឆន សុវណ្ណរាជ ដែលបង្កភាពភ្ញាក់ផ្អើលដល់អ្នកគាំទ្រមិនតិចទេ ។ ជាក់ស្តែងនៅក្នុងកម្មវិធីដែលមានពីរឋាននេះ គឺថាលោក ឆន សុវណ្ណរាជ...
កម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក X Factor Cambodia ដែលបានប្រមូលផ្តុំគណៈកម្មការសុទ្ធតែជាតារាលំដាប់កំពូលប្រចាំប្រទេសមករួមគ្នាមានដូចជាលោក ខេមរៈ សិរីមន្ត កញ្ញា ឱក សុគន្ធកញ្ញា លោក ណុប បាយ៉ារិទ្ធ និង កញ្ញា សុខ សីឡាលីន បានចាប់ផ្តើមប្រត្តិបត្តិការណ៍ស្វែងរកអ្នកមានសំឡេងល្អឯកហើយ ។ កាលពីថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០១៩ ម្សិលមិញនេះ កម្មវិធី...
កម្មវិធីកម្សាន្តប្លែកពីគេមួយកំពុងតែអង្រួនអារម្មណ៍ទស្សនិកជនមិនតិចទេ ដែលកំពុងតែជិតចាប់ផ្តើមចាក់ផ្សាយឆាប់ៗនេះហើយនៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV គឺកម្មវិធីឋានសួគ៌ ឬ ឋាននរក Heaven Or Hell Cambodia ។ អ្វីដែលកំពុងតែគួរឱ្យចាប់អារម្មណ៌នោះ គឺពិធីករនៅក្នុងកម្មវិធីនេះនឹងក្លាយជាទេពអប្សរ និង យមទូតយ៉ាងប្លែកភ្នែក ហើយពិធីករទាំងពីរនៅក្នុងកម្មវិធីនេះគឺអ្នកនាង ចាន់ កែវនិមល និង លោក រ៉ាស៊ី ផ្ទាល់តែម្តង ។ កុំភ្លេចណា ! កម្មវិធីឋានសួគ៌...
កម្មវិធីទូរទស្សន៍ដ៏ថ្មីសន្លាងមួយទៀតកំពុងតែជិតចាប់ផ្តើមចាក់ផ្សាយឆាប់ៗនេះហើយនៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV គឺកម្មវិធី «ឋានសូគ៌ ឬ ឋាននរក» Heaven Or Hell Cambodia ។ នេះជាកម្មវិធីកម្សាន្តថ្មីមួយដែលតម្រូវឱ្យអ្នកចូលរួមឆ្លើយសំណួរល្បងប្រាជ្ញាជាមួយនឹងពិធីការនីអ្នកនាង ចាន់ កែវនិមល ដើម្បីឈ្នះទឹកប្រាក់រហូតដល់ 5000 ដុល្លាជារៀងរាល់សប្តាហ៍ ។ បើសិនជាអ្នកទាល់ត្រឹមសំណួរណានោះអ្នកត្រូវសម្រេចចិត្តក្នុងការចុះទៅឋាននរកដែលមានលោក រ៉ាស៊ី ជាយមទូត នឹងដាក់ឱ្យអ្នកលេងហ្គេមប្លែកៗហើយបើអ្នកឆ្លងផុតនោះអ្នកនឹងមានសិទ្ធឡើងទៅ ឋានសួគ៌ ដើម្បីឆ្លើយសំណួរយកប្រាក់រង្វាន់ជាបន្ត ។ នេះគ្រាន់តែជាការបរិយាយខ្លីៗប៉ុណ្ណោះ...
កម្មវិធី I Can See Your Voice Cambodia កាលពីល្ងាចថ្ងៃអាទិត្យម្សិលមិញ ដែលនេះគឺជាសប្តាហ៍ ទី8 ហើយព្រមទាំងមានវត្តមានកំពូលអ្នកវិភាគប្លែកមុខពី អត្ថបទដោយ៖ Tianai
កម្មវិធី «I Can See Your Voice Cambodia» កាលពីល្ងាចថ្ងៃអាទិត្យម្សិលមិញ ដែលនេះគឺជាសប្តាហ៍ ទី ៧ ហើយព្រមទាំងមានវត្តមានកំពូលអ្នកវិភាគប្លែកមុខពីសប្តាហ៍មុនៗ ជាពិសេសគឺកំពូលតារាចម្រៀងកិត្តិយសដ៏ស្រស់សោភាគឺអ្នកនាង សុខ ស្រីនាង ។ រំឭកកាលសប្តាហ៍មុនដែលមានលោក STEP ជាតារាចម្រៀងកិត្តិយស គឺទាយខុសរហូតសូម្បីបេក្ខជនចុងក្រោយក៏នៅតែជ្រើសខុស គឺត្រូវបានគេបាញ់ពេញឆាកតែម្តង ។ តែសម្រាប់សប្តាហ៍នេះអ្នកនាង សុខ ស្រីនាង គឺពូកែជ្រើសរើសតែម្តង...
កាលពីល្ងាចថ្ងៃអាទិត្យម្សិលមិញនេះ កម្មវិធី «I Can See Your Voice Cambodia» បានអញ្ញើញតារាចម្រៀងកិត្តិយសដែលជាអ្នកតំណាងឱ្យទូរស័ព្ទ OPPO ផ្ទាល់តែម្តង គឺលោក STEP ។ រៀងរាល់ថ្ងៃអាទិត្យ រយៈពេលពីរម៉ោងពេញចាប់ពីម៉ោង ៦ ដល់ ៨ យប់ កម្មវិធី «I Can See Your Voice...
កម្មវិធីកម្សាន្តប្លែកគេ «I Can See Your Voice Cambodia» កំពុងដំណេីរដល់សប្តាហ៍ទី ៥ ហេីយដែលនឹងចាក់ជូនទស្សនាល្ងាចនេះចាប់ពីម៉ោង ៦:០០ ដល់ម៉ោង ៨:០០ យប់នៅលេីកញ្ចក់ទូរទស្សន៍ហង្សមាស HDTV ។ ប៉ុន្មានសប្តាហ៍កន្លងមកនេះ I Can See Your Voice Cambodia បានទាក់ទាញទស្សនិកជនយ៉ាងច្រេីនមកឲ្យទស្សនាកម្មវិធីពោរពេញដោយសំណេីចសេីចចុកពោះមួយនេះដោយសារតែតារាចម្រៀងកិត្តិយសដែលបានចូលរួមសុទ្ធសឹងជាកំពូលតារាល្បីជួរមុខ មិនតែប៉ុណ្ណោះអ្វីដែលមិនអាចខ្វះបានក្នុងកម្មវិធីកំពុងល្បីមួយនេះគឺ កំពូលអ្នកវិភាគទាំងប្រាំ...