មានបេក្ខជនជាច្រើនរូបដែលបានបង្ហាញខ្លួននៅក្នុងកម្មវិធីប្រលងចម្រៀងសម័យឌីជីថលប្លែកពីគេ The Mask Singer Cambodia ដែលម្នាក់ៗសុទ្ធតែពាក់របាំងមុខនិងគ្រងឈុតប្លែកៗស្អាតៗ គួរឲ្យចង់ទស្សនា។ នៅក្នុងសប្តាហ៍ទី4ដែលបានចាក់ផ្សាយកាលពីថ្ងៃសៅរ៍ ម៉ោង 8 យប់លើប៉ុស្តិ៍ហង្សមាសកន្លងមកនេះ បេក្ខជនចុងក្រោយគេដែលត្រូវបានគេស្គាល់ថាជាកញ្ញា ឡៅ មុនីវណ្ណ នោះបានបញ្ចេញអារម្មណ៍ បរិយាយនូវរឿងរ៉ាវដែលជាប់ដឹតដាមក្នុងទ្រូងជាយូរមកហើយជាមួយអ្នកនាង ពេជ្រ សោភា ដែលជា គណៈកម្មការក្នុងកម្មវិធី The Mask Singer Cambodia នេះផ្ទាល់តែម្តង។ កញ្ញា...
កំពូលតារាចម្រៀងលោក ខេមរៈ សិរីមន្ត កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ទស្សនិកជន បន្ទាប់ពីថ្មីៗនេះ លោកបានបង្ហាញភាពផ្អែមល្ហែមជាមួយភរិយា តាមរយៈកាយវិការឱបកៀកកើយគ្នាយ៉ាងស្អិតល្មួតដូចស្ករតាំងម៉ែ ។ ទន្ទឹមនឹងការបើកចំហពីសុភមង្គលក្នុងគ្រួសារជាសាធារណៈនេះ មហាជនចាប់អារម្មណ៍ឃើញរូបសម្រស់របស់ភរិយាកំពូលតារាចម្រៀងប្រុសរូបនេះ កាន់តែស្រស់ស្អាត និង មានសាច់ឈាមសខ្ចីទ្រលន់ទ្រលន់ឡើងពីមួយថ្ងៃទៅមួយថ្ងៃចាប់តាំងពីអ្នកនាងសម្រាលកូនរួចមក ។ ជាក់ស្ដែងតាមរយៈរូបថតប៉ុន្មានប៉ុស្ដិ៍ដែល ខេមរៈ សិរីមន្ត បានបង្ហោះរូបថតភរិយានៅលើហ្វេសប៊ុកពេលអ្នកនាងស្លៀកពាក់ឈុតខោអាវផ្កា ឃើញចង្កេះឡើងតូចដូចចង្កេះអង្ក្រង ស្អាតប្រៀបដូចបវរកញ្ញា ។ មើលរូបថតខាងក្រោមបានដឹង ៖ រូបភាព៖ FB...
យប់ម្សិលមិញនេះ ទូរទស្សន៍ហង្សមាស HDTV បានធ្វើការចាក់ផ្សាយរឿង «រាជិនីភូមិគ្រឹះ» ដូច ការសន្យាជាមួយមហាជនហើយ ហើយក្នុងនោះ យើងក៏មើលឃើញពីសន្ទុះក្នុងការគាំទ្រការ ចាក់ផ្សាយរឿងដ៏ល្បីមួយនេះយ៉ាងគគ្រឹកគគ្រេងពីបណ្ដាអ្នកគាំទ្រ និង មហាជនអ្នកទស្សនា តាមគេហដ្ឋានក៏ដូចជាតាមផេកផ្សាយផ្ទាល់ផ្លូវការ 24 ម៉ោងរបស់ហង្សមាសផងដែរ ។ វាហួសពីក្ដីរំពឹងមួយដ៏ខ្ពស់របស់អ្នកនាំរឿង និងអ្នកនិពន្ឋរឿង ដែលជាខ្សែភាពយន្តភាគដ៏ល្បីល្បាញ មិនបានធ្វើឲ្យបណ្ដាអ្នកគាំទ្រ ក៏ដូចជាអ្នកទស្សនាអស់សង្ឃឹមឡើយ ត្រឹមតែបន្ទាប់ពីចាក់ភាគដំបូង ការនិយាយពីមាត់មួយទៅមាត់មួយរបស់មហាជនបានធ្វើឲ្យរឿងភាគមួយនេះ កើនប្រជាប្រិយភាព ស្ទើស្មានមិនដល់។ ...
ជាការពិត រាត្រីថ្ងៃនេះវេលាម៉ោង 8-9 យប់ នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV គឺជាវេលា ជាក់លាក់ដែលការផ្សព្វផ្សាយរឿងរាជិនីភូមិគ្រឹះ ដល់ម៉ោងថ្ងៃចាក់ផ្សាយជូនទស្សនិកជនទស្សនា ដូចការសន្យាហើយ។ ជារឿយៗកន្លងមកនេះ បណ្ដាអ្នកគាំទ្រ រឿងខ្នាតធំរបស់ទូរទស្សន៍ហង្សមាសមួយនេះតែងទន្ទឹង រង់ចាំយ៉ាងអន្ទះសារ ហើយចង់ដឹងថា ខ្សែរឿងដែលប្រជុំដោយតារាចម្រៀងកំពូលៗរបស់ ផលិតកម្មហង្សមាសមួយនេះ ពោរពេញដោយសកម្មភាព និងខ្លឹមសារបែបណាខ្លះ? កន្លងមកយើង ឃើញមានការប្រម៉ូតតួអង្គក្នុងរឿងជាច្រើនតួអង្គមកហើយ ឃើញថាសុទ្ឋសឹងតែជាកំពូលតារាសម្ដែង និងចម្រៀងល្បីៗ។ ជាក់ស្ដែងនៅពេលនេះ មហាជនក៏ចង់ដឹងថា...
ត្រៀមអារម្មណ៍ទប់ទឹកភ្នែកឲ្យហើយទៅ កំពូលតារាមនោសញ្ចេតនាទឹកភ្នែកពីរដួងគឺលោក ហ្សូណូ និង អ្នកនាង សុគន្ធ និសា នឹងមកសាងមនោសញ្ចេតនាសោកសង្រែងឲ្យទប់ទឹកភ្នែកមិនជាប់ក្នុងរឿង ‘‘រាជិនីភូមិគ្រឹះ’’ របស់ស្ថានីយទូរទស្សន៍ហង្សមាស ដែលនឹងត្រៀមចាក់ផ្សាយជូនទស្សនាចាប់ពី ថ្ងៃទី 18 ខែវិច្ឆិកា ឆ្នាំ 2019 នេះតទៅហើយ នៅរៀងរាល់ថ្ងៃចន្ទ អង្គារ ពុធ ម៉ោង 8 - 9 យប់ នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស...
ពិតជាមិនធម្មតាទេរឿងភាគខ្មែរមួយនេះ តារាស្រីជើងចាស់ ៤ ដួងរួមមានអ្នកនាង ចន ច័ន្ទលក្ខិណា – លីម៉ារីណា – សូដានីតា – ស៊ិន ឧត្តមផល្លា នឹងត្រូវប៉ះគ្នាយ៉ាងស៊ីសាច់ហ៊ុតឈាមក្នុងភ្លើងសង្គ្រាមស្នេហ៍មានប្តីរួមគ្នាក្នុងរឿង ‘‘រាជិនីភូមិគ្រឹះ’’ របស់ស្ថានីយទូរទស្សន៍ហង្សមាស ដែលនឹងត្រៀមចាក់ផ្សាយជូនទស្សនាចាប់ពីថ្ងៃទី 18 ខែវិច្ឆិកា ឆ្នាំ 2019 នេះតទៅហើយ នៅរៀងរាល់ថ្ងៃចន្ទ អង្គារ ពុធ ម៉ោង...
សំឡេងពីរោះក្រអួនក្រអៅ និង មានទឹកដមរបស់បេក្ខជន The Mask Singer Thailand ម្នាក់បានអង្រួនឆាកកម្មវិធីឲ្យកក្រើកគគ្រឹកគគ្រេងមិនអាចបំភ្លេចបាន ។ បេក្ខភាព The Mask Singer Thailand ដែលមានឈ្មោះថា Oyster Mask បានឆក់បេះដូងទស្សនិកជនមិនតិចទេឲ្យលង់ និង ពេញចិត្តសមត្ថភាពច្រៀងរបស់លោក។ គ្រាន់តែចាប់ផ្ដើមច្រៀងបានមួយឃ្លាម្នាក់ៗក៏ស្រែកហ៊ោគិលពេញស្ទូឌីយោអមជាមួយបទភ្លេងបែបស្រទន់លាយកន្ត្រាក់អារម្មណ៍ទៀត កាន់តែធ្វើឲ្យកម្មវិធីនេះមានភាពអស្ចារ្យ ។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលវីដេអូបញ្ចេញសមត្ថភាពរបស់ Oyster Mask...
កម្មវិធីប្រឡងចម្រៀងសម័យឌីជីថលប្លែកពីគេ The Mask Singer ដែលមានប្រភពដើមមកពីប្រទេសកូរ៉េ និង កំពុងតែល្បីល្បាញខ្ទរខ្ទាពេញប្រទេសជិតខាងនោះ ពេលនេះកំពុងតែមានវត្តមានជារបស់ប្រទេសកម្ពុជាហើយគឺ The Mask Singer Cambodia ។ តាមការប្រកាសជាផ្លូវការរបស់ទូរទ្សន៍ហង្សមាស កម្មវិធី The Mask Singer Cambodia នឹងចាក់ផ្សាយជូនទស្សនាចាប់ពីថ្ងៃទី 16 ខែវិច្ឆិកា ឆ្នាំ 2019 នេះហើយនៅរៀងរាល់ថ្ងៃសៅរ៍ ម៉ោង...
តាមការប្រកាសជាផ្លូវការរបស់ស្ថានីយទូរទស្សន៍ហង្សមាសខ្សែភាពយន្តភាគរឿង «រាជិនីភូមិគ្រឹះ» នឹងចាប់ផ្តើមចាក់ផ្សាយជូនទស្សនាចាប់ពីថ្ងៃទី 18 ខែវិច្ឆិកា ឆ្នាំ2019 នេះតទៅហើយនៅរៀងរាល់ ថ្ងៃចន្ទ អង្គារ ពុធ ម៉ោង 8-9 យប់ នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV ។ តារាចម្រៀងជើងចាស់កេរ្តិ៍ឈ្មោះមិនស្រកស្រុតលោក ណុប បាយ៉ារិទ្ធ និង តារាចម្រៀងស្រីរូបស្រស់ សុខ ស្រីនាង បានចាប់ដៃគូសម្តែងក្នុងរឿងភាគមួយនេះត្រូវបានមហាជនសរសើរមិនដាច់ពីមាត់ថា អ្នកទាំងពីរជាគូស្នេហ៍ដ៏ស័ក្តិសម ជាពិសេសគឺរូបសម្រស់របស់អ្នកទាំងពីរគឺពិតជាសមគ្នាមែនទែន...
នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ព្រះរាជពិធីបុណ្យអុំទូកបណ្ដែតប្រទីបអកអំបុកនឹងសំពះព្រះខែនឹងឈានចូលមកដល់ ហើយសម្រាប់មហាព្រឹត្តការណ៍ដ៏ពិសេសនេះហង្សមាសនឹងធ្វើការLiveជាពិសេសទាំងនៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV និងនៅលើផេកហ្វេសប៊ុកផ្លូវការ Hang Meas Live 24hដើម្បីឲ្យទស្សនិកជនទាំងអស់ងាយស្រួលបានទទួលជ្រាប នឹងទស្សនានូវគ្រប់ ទិដ្ឋភាព គ្រប់ច្រកល្ហក ក្នុងឱកាសពិធីបុណ្យអុំទូកដ៏ឱឡារឹកនេះ។ ក្រុមពិសេសហង្សមាសទាន់ហេតុការណ៍ 24ម៉ោង នឹងចេញប្រត្តិបត្តិការណ៍ផ្សាយផ្ទាល់ជូនលោក អ្នកទស្សនាមិនថាតាមទូរទស្សន៍ឬតាមបណ្តាញសង្គមហ្វេសប៊ុកឡើយ។ លោកអ្នកនឹងបានទស្សនា ទិដ្ឋភាពពិសេសៗ គ្រប់ទីតាំងនៅក្នុងពិធីបុណ្យអុំទូកនេះតាមរយៈទូរទស្សន៍ហង្សមាស HDTV និងនៅលើផេកហ្វេសប៊ុកផ្លូវការ Hang Meas Live 24h។...