ព្រោះតែរឿងមួយ ធ្វើឱ្យបុរសជនជាតិចិនវ័យចំណាស់ម្នាក់តុបតែងសក់ដូចតួអង្គក្នុងហ្គេម Minecraft
បុរសអាយុ ៥៩ ឆ្នាំម្នាក់មកពីកោះតៃវ៉ាន់កំពុងមានប្រជាប្រិយភាពយ៉ាងខ្លាំង នៅតាមបណ្តាញអ៊ិនធឺណេត ដោយសារតែលោកបានកាត់សក់ និង តុបតែងសក់គួរឱ្យទាក់ទាញ ដូចទៅនឹងតួអង្គតុក្កតាក្នុងហ្គេមកម្សាន្ត Minecraft។
អ្វីដែលសំខាន់នោះ លោកមិនមែនជាតារាសម្តែងអ្វីនោះទេ ប៉ុន្តែលោក Wu ក៏ជាអ្នកវិទ្យាសាស្ត្រមួយរូប បម្រើការនៅមន្ទីរពេទ្យមួយកន្លែងនៅតៃវ៉ាន់ (National Taiwan University Hospital) បានធ្វើការតុបតែងសក់បែបនេះ បន្ទាប់ពីលោកត្រូវបានបដិសេធដោយនារីម្នាក់ ហេតុដូច្នេះបានជាលោករកមធ្យោបាយធ្វើឱ្យខ្លួនគាត់មើលទៅដូចជាបុរសក្នុងវ័យជាង ២០ឆ្នាំ ឬ ជាង ៣០ឆ្នាំ។
នៅពេលសម្ភាសជាមួយអ្នកសារព័ត៌មាន លោក Wu បាននិយាយថា គាត់ប្រើជែលលាបសក់ និង ស្ព្រាយបាញ់សក់យ៉ាងច្រើនដើម្បីធ្វើឱ្យសក់រឹងមាំ មើលទៅរឹងដូចជាដុំថ្ម និង ដើម្បីកុំឱ្យសក់ធ្លាក់រញ៉េរញ៉ៃបាត់បង់ម៉ូដសក់៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សុផល
ប្រភព៖odditycentral