កំលោះ IT ម្នាក់បែកគំនិតតែងខ្លួនជាស្រី ចូលលួចថតរូបនិស្សិតស្រីៗក្នុងបន្ទប់ទឹក ទីបំផុតស៊យធំ
បុរសជនជាតិតៃវ៉ាន់ម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីបានធ្វើសកម្មភាពលួចថតរូបនិស្សិតស្រីម្នាក់នៅក្នុងបន្ទប់ទឹក។ ករណីនេះកើតឡើងនៅសកលវិទ្យាល័យ Tamkang University ក្នុងទីក្រុង New Taipei កោះតៃវ៉ាន់ ។
ជនសង្ស័យត្រូវបានគេស្គាល់ឈ្មោះថា Chen អាយុ ២៤ ឆ្នាំ បានបញ្ចប់ថ្នាក់បរិញ្ញាបត្រពីសកលវិទ្យាល័យ National Tsing Hua និង មានការងារនៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យាមួយ ព្រមទាំងរស់នៅក្បែរសកលវិទ្យាល័យ Tamkang University ផងដែរ។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនចាប់ខ្លួនគេបានឃើញជនសង្ស័យបន្លំខ្លួនធ្វើជាមនុស្សស្រី ដោយស្លៀកសំពត់វែង ពាក់អាវរងា ព្រមទាំងពាក់ម៉ាស់បិទមុខទៀតផង។ នៅក្នុងដៃរបស់គេឃើញមានកាន់កាមេរ៉ាមួយដើរចេញពីបន្ទប់ទឹក ហើយរំពេចនោះស្រាប់តែនិស្សិតស្រីរងគ្រោះរត់ចេញពីបន្ទប់ទឹកយ៉ាងប្រញាប់ ព្រមទាំងយំផងដែរ។
ភ្លាមនោះនិស្សិតដែលនៅកន្លែងកើតហេតុ បានរាយការណ៍ជូនសាស្ត្រាចារ្យម្នាក់ឲ្យមកឃាត់ខ្លួនជនសង្ស័យ ហើយក៏បានរកឃើញរូបថតអាក្រាតកាយជាច្រើនសន្លឹករបស់ជនរងគ្រោះ ដូច្នេះហើយទើបរាយការណ៍ជូនសមត្ថកិច្ចមកចាប់ខ្លួនតែម្ដង។ ក្រោយមក Chen ត្រូវបានផ្ទេរទៅកាន់ការិយាល័យព្រះរាជអាជ្ញាស្រុក Shilin ហើយឥឡូវនេះកំពុងប្រឈមមុខនឹងការចោទប្រកាន់ពីបទរំលោភបំពានលើភាពឯកជនបន្ទាប់ពីត្រូវបានប៉ូលិសសាកសួរ៕
ប្រភព៖ Nextshark