ស្លុតចិត្ត! រកឃើញទីតាំងបូជាយញ្ញបុរាណមួយ មានសុទ្ធតែគ្រោងឆ្អឹងសពក្មេងប្រុសស្រីរាប់រយនាក់
ថ្មីៗនេះ ក្រុមអ្នកស្រាវជ្រាវបុរាណវិទ្យាបានរកឃើញទីតាំងបូជាយញ្ញដ៏ធំបំផុតមួយ កាលពីសតវត្សរ៍ទី ១៥ ក្នុងប្រទេសប៉េរូ ក្នុងនោះមានសាកសពក្មេងៗរាប់រយនាក់ ឯនោះ ។
អ្នកវិភាគបានឲ្យដឹងថា ក្មេងប្រុសស្រីដែលបានក្លាយជាតង្វាយរបស់អទិទេពនាសម័យនោះមានចំនួន ១៤០ នាក់ អាយុចន្លោះពី ៥ ទៅ ១៤ ឆ្នាំ ហើយពួកគេសុទ្ធតែត្រូវបានគេវះយកបេះដូងទាំងអស់ ។
ទីតាំងនោះមានឈ្មោះ Huanchaquito-Las ដែលមានជិត ៧០០ ម៉ែត្រការ៉េ និង មានចម្ងាយជាង ២ គីឡូម៉ែត្រ ពីរដ្ឋធានី Chan Chan ដែលជាតំបន់បេតិកភណ្ឌពិភពលោកយូណេស្កូ ។ គួរបញ្ជាក់ថា ការសិក្សាពីទីតាំងបូជាយញ្ញនេះ ត្រូវបានធ្វើឡើងរយៈពេល ៦ ឆ្នាំក្រោយពេលជីករកឃើញ ដោយអនុញ្ញាតឲ្យអ្នកជំនាញអាចសិក្សាបន្ថែមពីការបូជាយញ្ញកូនក្មេងកាលពីសម័យបុរាណ ៕
ប្រភព៖ Dailymail