ស្លាប់ហើយ តែគ្រូគង្វាលរូបនេះអាចធ្វើឱ្យរស់ឡើងវិញបាន !
គ្រូគង្វាលជនជាតិអាហ្វ្រិកខាងត្បូងម្នាក់បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង នៅទូទាំងពិភពលោក ដោយសារវាជារឿងចម្លែក និង អស់សំណើចខ្លះដែរ ដែលលោកអាចជួយឱ្យមនុស្សរស់ឡើងវិញបាន នៅចំពោះមុខក្រុមជំនំសាសនា ជាច្រើននាក់ក្នុងព្រះវិហារ។
គ្រូគង្វាលរូបនេះ ឈ្មោះAlphLukauនៃក្រុមជំនំAlleluia Ministries International នៅតំបន់Kramervilleប្រទេសអាហ្វ្រិកខាងត្បូងបានធ្វើឱ្យមានការចាប់អារម្មណ៍ខ្លាំង ហើយក៏មានមនុស្សមួយចំនួនយល់ថា ជារឿងលេងសើចផងដែរ។
រឿងនេះបានកើតឡើង នៅពេលដែលបុរសម្នាក់បានស្លាប់កាលពីប៉ុន្នានថ្ងៃមុនពិធី ដោយមិនដឹងពីមូលហេតុថា ស្លាប់ដោយសារជំងឺអ្វីនោះទេ និង ក្រោយមកដោយគ្រាន់តែគ្រូគង្វាលរូបនោះ យកដៃទៅដាក់លើទ្រូងបុរសដែលស្លាប់នោះភ្លាម គាត់បានងើបឡើងពីក្តារមឈូស និង បើកភ្នែកធំៗ និងស្រែកទៅកាន់ហ្វូងមនុស្សនៅជុំវិញថែមទៀតផង៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សុផល
ប្រភព៖ odditycentral