មានទៅពិបាកអី! ចង់លុបរូប Ex ក្នុងរូបភាពថតជាមួយគ្នា លែងពិបាកហើយ គ្រាន់តែទាក់ទងទៅសេវាកម្មមួយនេះ
ការព្យាយាមផ្លាស់ប្តូរទំនាក់ទំនង និង លុបបំបាត់ចោលរូបភាពអនុវស្សាវរីយ៍ចាស់ៗពិតជាលំបាក ជាពិសេសប្រសិនបើអ្នក មានរូបភាពស្អាតៗរបស់អ្នកទាំងពីរ និង មិនចង់លុបបំបាត់ចោលទាំងស្រុង ។
ប៉ុន្តែមនុស្សជាច្រើនមិនដាច់ចិត្តបោះបង់រូបភាព និង លុបចោលរូបភាពដែលមានរូបខ្លួនឯងនោះទេ។ តែអ្នកឈប់បារម្ភទៀតទៅ ព្រោះមានសេវាកម្ម អនឡាញមួយឈ្មោះថា Edit My Ex អាចជួយអ្នកបាន។ សេវាកម្ម Edit My Ex អាចឱ្យអ្នកលុបចោលនូវរូបភាពអតីតជាមួយដៃគូរបស់អ្នកបាន និងធ្វើឱ្យរូបភាពទាំងនោះ មានអត្ថន័យឡើងវិញនូវរូបភាពតែម្នាក់ឯង។
អ្វីដែលអ្នកត្រូវធ្វើគឺគ្រាន់តែផ្ញើរូបភាពទាំងនោះ ទៅគេហទំព័រផ្ទាល់ ហើយរូបភាពទាំងអស់នឹងត្រូវកែសម្រួលដោយអ្នកជំនាញ ព្រោះគេដឹងច្បាស់ពីអ្វីដែលអ្នកចង់បាន ក្នុងតម្លៃតែ ១១,៩ ដុល្លារ ប៉ុណ្ណោះក្នុងមួយរូបភាព ហើយអ្នកនឹងទទួលបានមកវិញ ក្នុងរយៈពេល ៤៨ម៉ោង។ បើសិនជាអ្នកចង់សាកល្បងកែប្រែរូប អ្នកអាចចូលតាមតំណភ្ជាប់នេះ https://www.editmyex.com/media/ ៕
ដោយ៖ សុផល
ប្រភព៖ odditycentral