កម្រមិនធ្លាប់មាន! ដើមឈូកមួយដើម ដុះចេញផ្កាភ្លោះ ស្រស់ស្អាតណាស់
ថ្មីៗនេះ សារព័ត៌មានចិន CGTN បានចេញផ្សាយរឿងរ៉ាវធម្មជាតិដ៏កម្របំផុតមួយ ដែលឈូកមួយដើម បានដុះចេញផ្កាចំនួន ២ លើទងតែមួយ កំពុងទាក់ចិត្តមហាជនជាច្រើនពាសពេញបណ្ដាញសង្គម។
ផ្កាឈូកភ្លោះពណ៌ស លើទងតែមួយនោះ ត្រូវបានប្រទះឃើញនៅឧទ្យាន Mochouhu ក្រុង Nanjing ខេត្ត Jiangsu ភាគខាងកើតប្រទេសចិន។
បើតាមសារព័ត៌មានដដែលបានឱ្យដឹងទៀតថា ការលេចចេញនៃផ្កាឈូកភ្លោះនេះដែរ គឺជារឿងដ៏កម្របំផុតមួយមិនងាយនឹងជួបប្រទះ ព្រោះថាឱកាសដែលមានវត្តមានផ្កាភ្លោះបែបនេះ គឺមួយក្នុងចំណោម ១០០ ០០០ ផ្កាឯណោះ៕