បុរសជនជាតិចិនម្នាក់ មានមុខមាត់ដូចមហាសេដ្ឋី Elon Musk បេះបិត
កន្លងមក មានការផ្ទុះផ្អើលចែកចាយនៅវីដេអូមួយពាសពេញបណ្ដាញសង្គម ដែលវីដេអូមួយនោះ បានបង្ហាញពីវត្តមានរបស់បុរសជនជាតិចិនម្នាក់ ដែលមានមុខមាត់ដូចគ្នាខ្លាំងទៅនឹងមហាសេដ្ឋី Elon Musk។
ក្នុងវីដេអូនោះដែរ បុរសសញ្ជាតិចិនរូបនោះ គឺកំពុងឈរនៅកន្លែងចតឡានមួយ ញញឹមពព្រាយនៅពេលដែលមានមនុស្សដើរមកថតវីដេអូរបស់លោក។ បើតាមការទម្លាយបានឱ្យដឹងថា នេះមិនមែនជាលើកទី ១ ទេ ដែលមានមនុស្សសំដៅមកលោក រួចសរសើរថាមានមុខមាត់ដូចគ្នានឹងមហាសេដ្ឋីដ៏ល្បីនោះ។
ដោយសារតែភាពល្បីល្បាញថាមានមុខមាត់ដូចគ្នានេះហើយ បុរសរូបនោះ ត្រូវបានមហាជនចិនជាច្រើនចាប់អារម្មណ៍ និងដាក់រហ័សនាមឱ្យថា «Yi Long Musk» «Yilon Must» ឬ «Elon Ma»៕