(វីដេអូ) ផ្អើលសឹងមួយប្រទេស! សុខៗលេចបាតុភូតចម្លែក ពពកប្រែមានសភាពដុំៗចេញរូបបេះដូងសស្គុះពេញមេឃ
បាតុភូតធម្មជាតិដ៏ចម្លែកមួយ បានបង្កការភ្ញាក់ផ្អើលដល់អ្នកស្រុកក្នុងប្រទេសអាហ្សង់ទីន ក្រោយពពកនៅលើផ្ទៃមេឃ បែរប្រែរូបរាងយ៉ាងប្លែកកម្របំផុត ដែលមើលទៅប្រៀបបីដូចជាដុំសំឡីយ៉ាងធំ រាយប៉ាយពាសពេញមេឃ។
តាមរយៈវីដេអូដែលពលរដ្ឋនៅអាហ្សង់ទីនថតបានពីបាតុភូតធម្មជាតិដ៏កម្រនេះ គឺបានបង្ហាញឱ្យឃើញច្បាស់នៃស្ថានរូបរាងពពកយ៉ាងកម្រ និង ស្រស់ស្អាតមិនធ្លាប់ប្រទះ ដោយពពកឡើងរាងដុំៗផ្គុំចូលគ្នា មានខ្លះរូបរាងដូចបេះដូង ក្រឡេកងើយមើលទៅប្រៀបបីដូចជាខ្លួនឯងមិនស្ថិតនៅភពផែនដី៕
ប្រភព៖ Dailymail