បុរសសញ្ជាតិទួរគីម្នាក់ បំបែកកំណត់ត្រាភិពលោក មានច្រមុះវែងជាងគេបំផុត
បុរសសញ្ជាតិទួរគីម្នាក់ឈ្មោះ Mehmet Özyürek អាយុ ៧១ ឆ្នាំ នៅបន្តគ្រងតំណែងកំណត់ត្រាពិភពលោក ជាមួយនឹងច្រមុះវែងជាងគេបំផុត ដែលមានប្រវែងរហូតដល់ ៨.៨ សង់ទីម៉ែត្រ។
បើតាមការចេញផ្សាយរបស់ Guinness World Records កាលពីថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២១ កន្លងទៅថា លោក Mehmet Özyürek បានទទួលស្គាល់ជាផ្លូវការថា ជាបុរសដែលមានច្រមុះវែងជាងគេបំផុតលើពិភពលោក។
គួរបញ្ជាក់ថា ពេលបច្ចុប្បន្ន លោក Mehmet Özyürek គឺជាម្ចាស់តំណែងច្រមុះវែងជាងគេបំផុត ដែលនៅរស់រានក៏ពិតមែន ប៉ុន្តែតំណែងច្រមុះវែងជាងគេបំផុតជាប្រវត្តិសាស្ត្រគឺមិនមែនលោកឡើយ គឺបានទៅលើបុរសសញ្ជាតិអង់គ្លេសម្នាក់ឈ្មោះ Thomas Wedders។ បើតាមសៀវភៅកំណត់ត្រាពិភពលោក លោក Thomas ដែលរស់នៅតំបន់ Yorkshire អំឡុងសតវត្សទី ១៨ មានច្រមុះវែងបំផុតរហូតដល់ ១៩ សង់ទីម៉ែត្រឯណោះ៕
ប្រភព៖ Mirror