លង់ស្រឡាញ់ឆ្នាំងដាំបាយខ្លួនឯង រហូតរៀបការតាមច្បាប់ តែការបាន ៤ ថ្ងៃ ប្រកាសលែងលះវិញ
បុរសសញ្ជាតិឥណ្ឌូនេស៊ីម្នាក់ បានធ្វើឱ្យមានការផ្ទុះផ្អើលពេញបណ្ដាញសង្គម ក្រោយរូបលោកបង្ហោះរូបភាពរៀបការមួយចំនួនជាមួយភរិយា ដែលជាឆ្នាំងដាំបាយ។
បុរសម្នាក់ឈ្មោះ Khoirul Anam បានធ្វើការបង្ហោះកម្រងរូបភាពរៀបការមួយចំនួនលើហ្វេសប៊ុករបស់លោក កាលពីឆ្នាំ ២០២១ កន្លងទៅ។ តាមរយៈរូបភាពទាំងនោះ បង្ហាញឱ្យឃើញថា បុរសរូបនេះស្ថិតក្នុងសម្លៀកបំពាក់ប្រពៃណី ខណៈដៃមានឈរកាន់ឆ្នាំងដាំបាយពណ៌សមួយដែលមានបូក្បាលកូនក្រមុំពីលើ។
បើតាមការរៀបរាប់របស់ Anam លើហ្វេសប៊ុក លោកសម្រេចចិត្តរៀបការនឹងគូស្នេហ៍ជាឆ្នាំងដាំបាយនេះ ព្រោះដោយសារតែនាងមានភាពស្មោះសដូចរូបរាង និង ចេះស្ដាប់បង្គាប់។ បើគ្មាននាងទេ បាយរបស់លោកក៏មិនបានឆ្អិនដែរ។
ទោះជាយ៉ាងណា ចំណងស្នេហ៍មនុស្ស និង ឆ្នាំងដាំបាយនេះ គឺមិនបានយូរអង្វែងឡើយ។ ត្រឹមរយៈពេល ៤ ថ្ងៃក្រោយរៀបការ Anam ក៏បានធ្វើការប្រកាសថា លោកបានលែងលះគ្នាហើយ ដោយសារតែលោកយល់ថា លើលោកនេះគ្មានដៃគូល្អឥតខ្ចោះនោះឡើយ៕
ប្រភព៖ NextShark