ការស្រាវជ្រាវថ្មីរកឃើញថា អ្នកប្រើកាសភាគច្រើនជាមនុស្សឯកាខ្លាំង
បច្ចុប្បន្នក្រុមហ៊ុនផលិតកាសស្តាប់ទាំងអស់ តែងតែជម្រុញឱ្យមនុស្សស្តាប់កាស ប្រើតែពេលទំនេរពីកាសិក្សា ពីការងារ និង ស្តាប់ពេលទំនេរជាដើម។ យ៉ាងណាមិញ ថ្មីៗនេះ មានការសិក្សាថ្មីមួយ បានរកឃើញថា ការប្រើកាសអាចឱ្យមនុស្សមានភាពឯកា។
ទោះបីជាវាអាចផ្តល់ភាពកម្សាន្តដល់មនុស្សក៏ពិតមែន ប៉ុន្តែការសិក្សារបស់ Audio បានឱ្យដឹងថា អ្នកពាក់កាសរយៈពេលមធ្យមត្រឹម ៥ សប្ដាហ៍ គឺអ្នកប្រើប្រាស់នោះ អាចពុំសូវនិយាយជាមួយមនុស្សជុំវិញខ្លួនឡើយ។ ការស្រាវជ្រាវថ្មីនោះ ថែមទាំងបានរកឃើញទៀតថា ១៥ ភាគរយនៃអ្នកឆ្លើយសំណួរទាំងអស់បាននិយាយថា ពួកគេពាក់កាសជារៀងរាល់ថ្ងៃ។ ចំពោះអ្នកមានវ័យ ១៦ឆ្នាំ ទៅ ២៤ឆ្នាំ ដែលប្រើកាស មានចំនួន ៣០ ភាគរយ។ រីឯ អ្នកដែលដើរតាមផ្លូវសាធារណៈ គឺមាន ៤៧ ភាគរយ និង អ្នកប្រើប្រាស់កាសស្របពេលដែលធ្វើដំណើរដោយរថយន្តគឺមាន ២៩ ភាគរយ។ នេះបើយោងតាមទន្និន័យរបស់អ្នកសិក្សាឯប្រទេសអង់គ្លេស។
យ៉ាងណាមិញ ចំពោះភាពឯកាមិនត្រឹមតែបំផ្លាញផ្លូវចិត្តរបស់មនុស្សនោះទេ វាថែមទាំងធ្វើឱ្យប៉ះពាល់ដល់សុខភាពទៀតផង៕
ប្រភព៖ UNILADS