(វីដេអូ) កំលោះៗអែបកៀន! តាម្នាក់ការប្រពន្ធថ្មីទី ៣៧ នៅមុខប្រពន្ធដើម ២៨ នាក់ទៀត ឥតខ្វល់ភ្នែកញាតិ
កាលដើមឡើយតែងតែឭគេនិយាយតៗគ្នាមកថា មានតែស្តេចប៉ុណ្ណោះដែលអាចមានមហេសីហើយ នៅអាចមានស្នំថែមជារឿយៗច្រើននាក់បាន ដើម្បីមានកូនមានចៅតវង្សត្រកូល ។ យ៉ាងណាមិញ មកដល់សតវត្សរ៍ទី ២១ នេះ យើងឃើញថា មានបុរសខ្លះលបលួចមានប្រពន្ធរហូតពីរបីក្នុងពេលតែមួយ តែមើលទៅមិនដល់លោកតាម្នាក់នេះនោះទេ ព្រោះគាត់មានប្រពន្ធសរុបរហូតដល់ ២៨ នាក់ ហើយថែមទាំងកំពុងរៀបជាមួយប្រពន្ធថ្មីជាលើកទី ៣៧ ថែមទៀតផង ។
ពិធីរៀបការមួយនេះ គឺបានធ្វើឡើងនៅទល់មុខក្រុមគ្រួសាររបស់លោកតាទាំងអស់ ពោលគឺប្រពន្ធទាំង ២៨ នាក់ កូនៗ ១៣៥ នាក់ ព្រមទាំងចៅៗ ១២៦ នាក់ផងដែរ ។ លើសពីនេះទៅទៀត សមាជិកម្នាក់ៗក្រុមគ្រួសារដ៏ធំមួយនេះ គឺសុទ្ធតែរស់នៅជួបជុំជាមួយគ្នាជាធម្មតាទៀតផង ។
យ៉ាងណាមិញ វីដេអូដ៏ខ្លីមួយឃ្លីបរបស់លោកតា ដែលបានបង្ហាញពីការកំពុងរៀបការ និង អបអរសាទពីប្រពន្ធកូនចៅ ត្រូវបានគេចែកចាយស្ទើរពាសពេញបណ្តាញសង្គម ហើយម្នាក់ៗពិតជាបានលើកសរសើរពីសំណាងរបស់លោកតា ដែលមានប្រពន្ធសុទ្ធតែចិត្តល្អបែបនេះ ៕
សូមទស្សនាវីដេអូ៖
ប្រភព៖ Timesnownews