ខ្ជិលខ្វល់ច្រើន! ធុញថប់ពេក ឡើងលើចុងឈើកម្ពស់ ១៨ ម៉ែត្រ ដើម្បីលម្ហែកាយធ្វើព្រងើយ
បុរសម្នាក់ត្រូវបានប្រទះឃើញទៅពិចនិកលម្ហែកាយនៅលើចុងឈើកម្ពស់ ១៨ ម៉ែត្រ នៅក្នុងសួនច្បារមួយកន្លែងក្នុងទីក្រុង Bath ប្រទេសអង់គ្លេស ។
បើតាមអ្នកលេងបណ្ដាញសង្គមម្នាក់ឈ្មោះ Dai Barrow បានបញ្ជាក់ថា លោក និង មិត្តភក្តិរបស់លោក មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយបានឃើញមនុស្សម្នាក់អង្គុយលម្ហែកាយនៅលើចុងឈើមួយក្នុងសួន Royal Victoria ។
ក្រោយឃើញបែបនេះ លោកក៏បានធ្វើការថតវីដេអូពីសកម្មភាពរបស់បុរសរូបនោះ រួចធ្វើការបង្ហោះចែកចាយលើបណ្ដាញសង្គម ដែលក្រោយមកទទួលបានការចាប់អារម្មណ៍ពីសំណាក់មហាជនជាច្រើន ៕
ប្រភព៖ 9GAG