ភ្ញាក់ផ្អើល! វីដេអូមួយបង្ហាញពីកង្កែបនៅឥណ្ឌា ប្រែទៅជាពណ៌លឿងចម្លែក លោតពេញស្រែ
វីដេអូមួយ បង្ហាញពីហ្វូងកង្កែបយ៉ាងច្រើននៅក្នុងប្រទេសឥណ្ឌា ប្រែទៅជាពណ៌លឿងប្លែក លេចធ្លោកំពុងលេងទឹកក្នុងវាលដីមួយកន្លែង បានទទួលការចាប់អារម្មណ៍ និងផ្ទុះខ្លាំងលើបណ្ដាញសង្គមអ៊ីនធឺណែត ។
វីដេអូមួយនេះដែរ ត្រូវបានថត និងចែករំលែកលើបណ្ដាញសង្គម Twitter ដោយមន្ត្រីព្រៃឈើក្នុងប្រទេសឥណ្ឌាម្នាក់ឈ្មោះ Parveen Kaswan ។ តាមមន្ត្រីរូបនេះដែរ បានឲ្យដឹងថា កង្កែបពណ៌លឿងយ៉ាងច្រើននេះ ត្រូវបានប្រទះឃើញនៅក្រុង Narsinghpur នៃរដ្ឋ Madhya Pradesh ។
ក្នុងនោះដែរ លោកបានបន្ថែមទៀតថា កង្កែបឥណ្ឌាទាំងនេះ ប្រែសម្បុរទៅជាពណ៌លឿងដូចនេះ នៅអំឡុងរដូវមូសុងវស្សា ដើម្បីទាក់ទាញញីក្នុងការបង្កាត់ពូជ ៕
ប្រភព៖ IndiaToday,Dailymail