សត្វអ្វីក៏ចម្លែកម្ល៉េះ រូបរាងខ្មៅៗ អត់ក្បាលអត់កន្ទុយ ប្រៀបដូចសត្វចម្លែកក្នុងរឿង Venom
វីដេអូមួយបង្ហាញពីវត្ថុរាវខ្មៅៗ ដែលរស់រវើក ប្រៀបដូចជាសត្វចម្លែក ដែលមិនធ្លាប់មាននរណាបានស្គាល់ពីមុនមកឡើយ ។
សត្វចម្លែកនេះ មានសភាពមើលទៅប្រៀបដូចជាពពួកដង្កូវប្រមូលផ្ដុំគលើវារលើគ្នា ហើយបើទោះបីជាព្យាយាមយកអ្វីមកកាត់ទាញ ក៏វាលូតចូលទៅរកគ្នាវិញដែរ ដែលមើលទៅគួរឲ្យព្រឺសម្បុរ ។
បើតាមទស្សនៈពីមហាជនអ្នកលេងបណ្ដាញសង្គមជាច្រើនបាននាំគ្នានិយាយថា សត្វចម្លែកនេះ គឺមានសភាពដូចជាពពួកសារធាតុរាវខ្មៅ ដែលធ្លាក់មកពីលើអាកាស ក្នុងខ្សែភាពយន្ត Venom អ៊ីចឹង ៕