ផ្កាចម្លែកពេល «រោយ» ប្រែរូបរាងដូចលលាដ៍ក្បាលគួរឲ្យខ្លាច
ផ្កា Snapdragon ឬហៅថា Dragon Flower ឬ Wolf Muzzle Flower គឺជាប្រភេទផ្កាដែលពេញនិយមបំផុតនៅក្នុងតំបន់អឺរ៉ុប អាមេរិក និង អាហ្វ្រិកខាងជើង ។ មូលហេតុដែលផ្កានេះមានឈ្មោះដូច្នេះ ដោយសារតែរូបរាងដ៏ចម្លែករបស់វា ។
Snapdragon នៅពេលរីក មានរូបរាងដូចជាមាត់របស់នាគដែលកំពុងហាបើក ហើយនឹងបិទយឺតៗទៅវិញ ប្រសិនបើប៉ះលើវា ។ នៅពេលដែលវាចាប់រោយស្វិតស្រពោន ផ្កាចម្លែកមួយនេះនឹងប្រែរូបរាងទៅជាគួរឲ្យខ្លាចដូចនឹងរូបរាងលលាដ៍ក្បាលមនុស្ស ។
ដោយសារតែរូបរាងរបស់វាប្រៀបដូចសភាវៈមានជីវិតដែលកើតហើយស្លាប់ទៅវិញ Dragon Flower មានប្រវត្តិក្នុងរឿងព្រេងនិទានជាច្រើនតាំងពីជំនាន់បុរាណៗមក ។ ក្នុងចំណោមទស្សនៈនៃព្រេងនិទានទាំងនោះរួមមានដូចជា ប្រសិនបើមនុស្សស្រីទទួលទានផ្កានេះនៅពេលដែលវាស្រពោនលេចចេញរូបរាងលលាដ៍ក្បាលនោះ ពួកគេនឹងអាចរក្សាសម្រស់ឲ្យនៅស្រស់ស្អាត និង ក្មេងជាងវ័យ ។
នៅសម័យបុរាណ មនុស្សជំនាន់មុនបាននិយាយថា ផ្កា Dragon Flower នេះបង្កប់ទៅដោយថាមពលអាថ៌កំបាំងអស្ចារ្យ ដែលមនុស្សជាញឹកញាប់នាំគ្នាដាំវាជុំវិញផ្ទះពួកគេដើម្បីការពារខ្លួនពីការដាក់បណ្ដាសារ ឬ អំពើធ្មប់នានា ។ នៅសម័យ Victorian Dragon ផ្កា Flower ក៏ធ្លាប់ចាត់ជានិមិត្តរូបនៃកាបំភាន់ ការសង្ស័យ និងអាថ៌កំបាំង ដោយសារតែវាមានរូបរាង ២ ខុសប្លែកស្រឡះពីគ្នានៅពេលរីក និង ពេលរោយ ។ មនុស្សជាច្រើនជឿជាក់ថា ការកាន់ផ្កានេះអាចឲ្យពួកគេមើលទៅគួរឲ្យទាក់ទាញ ។ ទោះជាយ៉ាងណា រឿងទាំងនេះគ្រាន់តែជាទស្សនៈរឿងនិទានដែលគេប្រឌិតឡើងតែប៉ុណ្ណោះ ៕
ប្រភព៖ Kenh14