លក់តែរូបថតជើងខ្លួនឯង ស្ត្រីម្នាក់អាចរកលុយបានជិត ៦ ពាន់ដុល្លារ ស៊ីចាយយ៉ាងរំភើយ
និស្សិតពេទ្យមកពីសហរដ្ឋអាមេរិកម្នាក់ បានបន្ថែមចំណូលរបស់នាង ហើយថែមទាំងអាចរកប្រាក់លើសមុខរបរប្រចាំថ្ងៃរបស់នាងទៅទៀត ដោយគ្រាន់តែលក់រូបភាពជើងរបស់នាងលើបណ្ដាញសង្គមអ៊ិនធឺណែតប៉ុណ្ណោះ អាចឲ្យនាងរកប្រាក់ចំណូលបានរហូតដល់ជិត ៦ ពាន់ដុល្លារ ក្នុងមួយខែ ។
ស្ត្រី ដែលមានរហស្សនាមថា «Sweet Arches» បាននិយាយថា នាងមិនអាចត្រឹមតែមានប្រាក់គ្រប់គ្រាន់សម្រាប់បង់ថ្លៃសិក្សា ដែលបានពីការងារបន្ថែមនាងមួយនេះប៉ុណ្ណោះទេ ប៉ុន្តែនាងថែមទាំងអាចរកបានចំណូលច្រើនជាងការធ្វើការនៅបន្ទប់វះកាត់ក្នុងតំបន់ថែមទៀតផង ។
នាងបានបន្ថែមថា វាមិនមែនងាយស្រួលនោះទេ ដើម្បីទទួលបានចំណូលលឿនបែបនេះ ។ នាងត្រូវថែរក្សាប្រអប់ជើងឲ្យបានល្អ ក៏ដូចជាត្រូវថតរូបឲ្យបានស្អាត រួមទាំងត្រូវដោះស្រាយជាមួយតម្រូវការដែលភ្ញៀវចង់បាន ។
ស្ត្រីវ័យ ២៨ ឆ្នាំរូបនេះបានរៀបរាប់ថា «អ្នកខ្លះចូលចិត្តជើងតែមួយចំហៀង ខ្លះទៀតចូលចិត្តម្រាមជើង ហើយខ្លះចូលចិត្តឃើញជើងដាក់នៅប្លង់ផ្សេងគ្នា ។ គ្រប់គ្នាចូលចិត្តមើលខ្ញុំយកជើងជាន់របស់ផ្សេងៗ ដូចជាផ្លែ រ៉េបប៊ីរី ទំពាំងបាយជូរ ឬនំខេកដោយប្រើម្រាមជើងរបស់ខ្ញុំ ។ ខ្ញុំថែមទាំងមានអ្នកស្នើសុំឲ្យជាន់ស្រមោចទៀត ប៉ុន្តែអត់ទេ អ្វីដែលមានជីវិតគឺខ្ញុំមិនធ្វើនោះឡើយ ។ ការមានប្រអប់ជើងស្អាតនេះ ខ្ញុំបានចាប់ផ្ដើមធ្វើវាលេងតាំងពីឆ្នាំមុនមកម្ល៉េះ ដោយគ្រាន់តែចែករំលែករូបភាពជើងខ្ញុំលើបណ្ដាញសង្គម ។ ខ្ញុំមិនដែលគិតថា ខ្ញុំអាចរកចំណូលបានពីវានោះទេ» ៕
ប្រភព៖ Ladbible