វិចិត្រករម្នាក់ ច្នៃរូបភាពល្បីៗពីសម័យបុរាណ ចេញជារូបពាក់ម៉ាស់ កំពុងល្បីខ្លាំងណាស់
បច្ចុប្បន្ន ពិភពលោកកំពុងតែតស៊ូយ៉ាងស្វិតស្វាញជាមួយវីរុសដ៏សាហាវ កូវីដ១៩ ដែលបានសម្លាប់មនុស្សរាប់ម៉ឺននាក់ ក្នុងរយៈពេលមួយពព្រិចភ្នែក ។ ក្នុងនោះ មនុស្សម្នាគ្រប់រូប បានរៀបចំប្រុងប្រយ័ត្នខ្លួន និងប្រើវិធានការបង្ការយ៉ាងខ្លាំងផងដែរ ។
ស្របពេលនេះ មានវិចិត្រករម្នាក់ បានចេញមុខច្នៃរូបភាពជាច្រើន ឱ្យស៊ីទៅនឹងរដូវកាលនេះ ដោយគូរបំពាក់ម៉ាស់ពីលើរូប ភាពល្បីៗជាច្រើនក្នុងពិភពលោក ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ។
តាមរយៈការជ្រើសយកស្នាដៃសិល្បៈល្បីៗសម័យអតីតកាល យកមកកែច្នៃជាការបន្ថែមការពាក់ម៉ាស់ពីលើ វិចិត្រករដ៏ល្បីល្បាញម្នាក់ដែលមាន Instagram ដាក់ឈ្មោះថា plaguehistory បាននាំយកផ្ទាំងគំនូរបុរាណល្បី ៗ រាប់សិបផ្ទាំងមកផ្លាស់ប្តូរទៅក្នុងស្ថានភាពបច្ចុប្បន្ន ដែលពិភពលោកកំពុងរងការវាយប្រហារដោយវីរុសកូវីដ-១៩ និង បានរាលដាលទៅដល់មនុស្សច្រើនជាង ១ លាននាក់ នៅទូទាំងពិភពលោក ដោយដាក់បំពាក់ម៉ាសលើរូបភាពទាំងនោះ ទទួលបាននូវការគាំទ្រយ៉ាងខ្លាំងក្នុងបណ្តាញសង្គម ។ ខាងក្រោមជារូបភាពដ៏ស្រស់ស្អាតនៃផ្ទាំងគំនូរ ច្នៃប្រឌិតប្លែក សូមទស្សនាទាំងអស់គ្នា ៖
ប្រភពៈ kapook