ប្រទះឃើញកូនឆ្កែអនាថាចម្លែក មានកន្ទុយដុះចំកណ្ដាលក្បាល
កូនឆ្កែដ៏គួរឲ្យស្រឡាញ់មួយក្បាលដែលជាប់រហស្សនាមថា “ឆ្កែដុះស្នែង” កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកលេងបណ្ដាញសង្គម ដោយសារវាមានដុះកន្ទុយចេញពីកណ្ដាលក្បាល ។
ខាងសមាគមសប្បុរសធម៌ជួយសង្គ្រោះ Mac’s Mission បានប្រទះឃើញកូនឆ្កែតូចគួរឲ្យស្រឡាញ់មួយក្បាលនេះ ត្រូវបានគេបោះបង់ចោលនៅតាមដងផ្លូវជាមួយឆ្កែធំមួយក្បាលផ្សេងទៀត ដោយខាងសមាគមបានយកទាំង ២ ក្បាលមកចិញ្ចឹម ។
ក្រៅពីមានរូបរាងចម្លែកដុះកន្ទុយនៅក្បាល និង មានរបួសជើង កូនឆ្កែមួយក្បាលនេះគឺមានសុខភាពល្អដូចឆ្កែទូទៅ ។ ខាងបុគ្គលិកសមាគមបានដាក់ឈ្មោះក្រៅឲ្យវាថា «Narwhal the Little Magical Furry Unicorn” ៕
ប្រភព៖ Ladbible