បង្កប់កាមេរ៉ាលើឆ្កែអនាថា ចង់ដឹងជីវិតប្រចាំថ្ងៃវា ដល់ពេលឃើញហើយអាណិតខ្លោចចិត្ត (វីដេអូ)
សត្វសុនខអនាថា កំពុងជាបញ្ហាដ៏ធំមួយនៅក្នុងប្រទេសឥណ្ឌា ដែលពួកវាកំពុងដើរពាសវាលពាសកាលពេញដងផ្លូវ ដើម្បីស្វែងរកអាហារ និង ជម្រក ។ ពួកវាភាគច្រើនត្រូវម្ចាស់បោះបង់ចោល ខណៈមួយចំនួនទៀតកើតតាមដងផ្លូវ ហើយក៏គ្មាននរណាអើពើ រីឯមួយចំនួនធំទៀតមានជំងឺ និង ពិការជាដើម ។
អង្គការ World For All Animal Care and Adoptions ស្ថិតក្នុងទីក្រុង Mumbai ប្រទេសឥណ្ឌា បានបង្កើតយុទ្ធនាការមួយដើម្បីបង្ហាញពីភាពលំបាក នៃជីវិតសត្វសុនខអនាថា និង ឧបសគ្គដែលពួកវាឆ្លងកាត់ប្រចាំថ្ងៃ ដោយបង្កប់កាមេរ៉ាជាប់ខ្លួនរបស់វា ។
វីដេអូ #AstreetDog’sLife ដែលត្រូវបានបង្ហោះលើគេហទំព័រ YouTube នោះ មានអ្នកចូលមើលរហូតដល់ជិត ៧ លានដង ។ ក្នុងវីដេអូនោះដែរ សត្វសុនខអនាថា ចំណាយពេលភាគច្រើនរត់ឆ្លងកាត់ពីផ្លូវមួយទៅផ្លូវមួយ ដើម្បីស្វែងរកចំណី ប៉ុន្តែតែងទទួលការធ្វើបាបពីមនុស្ស ។ ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖
ប្រភព ៖ boredpanda