លោកយាយវ័យ ១០៧ ម្នាក់ទម្លាយថា បើចង់រស់នៅឱ្យបានអាយុវែង កុំរៀបការ
លោកយាយម្នាក់ឈ្មោះ Centenarian Louise Signore បានប្រារព្ធពិធីខួបកំណើតគម្រប់ ១០៧ ឆ្នាំរបស់គាត់នៅក្នុងសប្ដាហ៍នេះ ទោះបីជាមានវ័យច្រើនក៏ពិតមែន តែលោកយាយនៅតែមានសុខភាពល្អ រឹងមាំ ខុសពីមនុស្សវ័យចំណាស់ទូទៅ ដែលបានធ្វើឱ្យគ្រប់គ្នាសួរពីអាថ៌កំបាំង ដើម្បីរក្សាសុខភាពឱ្យមានអាយុវែងបែបនេះ ។ ជាមួយគ្នានោះដែរ គ្រប់គ្នាហាក់ភ្ញាក់ផ្អើល ក្រោយចម្លើយរបស់គាត់ បានប្រាប់ថា បើចង់បានអាយុវែង កុំរៀបការ ។
ចាប់កំណើតក្នុងឆ្នាំ ១៩១២ ក្នុងតំបន់ Harlem ទីក្រុងញ៉ូយ៉ក តែលោកយាយ Louise បានផ្លាស់ទីទៅទីក្រុង Bronx នៅពេលគាត់មានអាយុ ១៤ ឆ្នាំ ។ លោកយាយវ័យ ១០៧ ឆ្នាំរូបនេះ បានប្រារព្ធពិធីខួបកំណើតរបស់គាត់ ជាមួយមនុស្សដែលចូលរួមជាង ១០០ នាក់ នៅសហគមក្នុងតំបន់របស់គាត់ ។ ក្នុងកម្មវិធីនោះដែរ លោកយាយបានទម្លាយអាថ៌កំបាំងដើម្បីឱ្យបានអាយុវែងថា «ខ្ញុំគិតថា អាថ៌កំបាំងនៃអាយុ ១០៧ ឆ្នាំរបស់ខ្ញុំ គឺខ្ញុំមិនរៀបការនោះទេ ។ ខ្ញុំធ្វើតែសកម្មភាពប្រចាំថ្ងៃរបស់ខ្ញុំ បើគេហាត់ប្រាណ ខ្ញុំហាត់ប្រាណដែរ ហើយប្រសិនបើគេរាំ ខ្ញុំរាំដែរ និង ក្រោយពេលបាយថ្ងៃត្រង់ ខ្ញុំលេងល្បែង bingo ។
God bless this amazing woman who is 107 years old today! Big party with her friends and family in the Bronx. Lots of keys to living so long — including eating Italian food, dancing, and she emphasized never getting married ?? pic.twitter.com/YJUD9iD5s2
— Jessica Layton (@JLaytonTV) July 31, 2019
បើតាមមិត្តម្នាក់បានប្រាប់ WABC-TV ថា លោកយាយ Louise មិនមានប្រើប្រាស់ឈើច្រត់ ឬកៅអីរុញអីនោះទេ មានតែថ្នាំមួយមុខប៉ុណ្ណោះដែលគាត់ប្រើប្រាស់ គឺសម្រាប់កុំឱ្យសម្ពាធឈាមឡើងខ្ពស់ ហើយមកទល់បច្ចុប្បន្ន គាត់នៅអាចរាំបាន ដូចមនុស្សវ័យក្មេងដូច្នោះដែរ ៕
ប្រភព៖ Unilad