ការសិក្សា៖ មនុស្សស្រីគេងជាមួយសត្វឆ្កែ ស្រួលខ្លួនហើយសុវត្ថិភាពជាងគេងជាមួយមនុស្សប្រុស
សត្វសុនខ ត្រូវបានគេចាត់ទុកថាជា «មិត្តល្អ» របស់មនុស្សប្រុស ប៉ុន្តែវាក៏ជា «មិត្តល្អ» របស់មនុស្សស្រីដែរ បើនិយាយពីដៃគូក្នុងការគេង ។ នេះបើយោងតាមការសិក្សាថ្មីមួយ ។
ការសិក្សាខាងលើបានបង្ហាញថា មនុស្សស្រីភាគច្រើនដែលគេងក្បែរសត្វសុនខ មានអារម្មណ៍ប្រសើរជាងគេងក្បែរសត្វឆ្មា ឬ មនុស្សប្រុស ។ មនុស្សស្រីចំនួន ៩៦២ នាក់នៅសហរដ្ឋអាមេរិក ត្រូវបានចោទសួរសម្រាប់ការសិក្សានេះ ដោយក្នុងនោះស្រ្តីស្ទើរពាក់កណ្តាលបានគេងជាមួយសត្វសុនខយ៉ាងហោចណាស់មួយក្បាល ១ ភាគ ៣ បានគេងជាមួយសត្វឆ្មា និង ជាងពាក់កណ្តាលទៀតគេងជាមួយដៃគូជាមនុស្ស ។
បើប្រៀបធៀបនឹងស្រ្តីគេងជាមួយសត្វឆ្មា ឬ មនុស្ស អ្នកដែលគេងក្បែរសត្វសុនខ បានអះអាងថាមានភាពស្រណុក និង មានអារម្មណ៍សុវត្ថិភាពខ្ពស់ជាង ។ ជាការពិតណាស់ សត្វសុនខមានសមត្ថភាពអាចការពារម្ចាស់របស់វាបាន ហើយវាក៏អាចផ្តល់ដំណឹងដល់ម្ចាស់មុនពេល និង មានប្រសិទ្ធភាពទៀតផង មិនដូច សត្វឆ្មា និង មនុស្សឡើយ ។
មិនតែប៉ុណ្ណោះ សត្វសុនខក៏អាចជួយដល់ការគេងឱ្យមានសុខភាពល្អ ព្រោះពួកវាចំណាយពេល ៧៥% នៃពេលយប់ដេក ហើយមានសកម្មភាពពេលយប់តិច មិនដូចសត្វឆ្មាដែលតែងធ្វើសកម្មភាពរំខានឡើយ ៕
ប្រភព ៖ brightside