នៅជប៉ុនប្លែករហូត ! បុរសម្នាក់ច្នៃប្រអប់សន្សំប្រាក់ មានសណ្ឋានដូចមាត់មនុស្សពិតបេះបិត (វីដេអូ)
កាលពីពេលថ្មីៗនេះ បុរសជនជាតិជប៉ុនម្នាក់ដែលប្រើប្រាស់គណនី Twitter ឈ្មោះ @44doooo និង ជាអ្នកសិល្បៈកែច្នៃវត្ថុប្លែកៗតែងតែបង្ហោះលើ Twitter បានបង្ហោះស្នាដៃថ្មីមួយទៀតរបស់ខ្លួន នោះគឺប្រអប់សន្សំកាក់ ។
ប្រអប់សន្សំកាក់នេះ គឺធ្វើឡើងឱ្យដូចផ្នែកចង្ការបស់បុរសបេះបិត ដែលក្នុងនោះមានមាត់សម្រាប់បិទបើកដាក់ និង ដកកាក់ ។ យ៉ាងណាមិញចំពោះស្នាដៃថ្មីៗនេះ មើលទៅពិតជាធ្វើឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គម Twitter ជាច្រើននាក់ភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះវាពិតជាដូចផ្នែកចង្ការបស់បុរសខ្លាំងណាស់សូម្បីតែធ្មេញ ដូច្នេះហើយ ទើបមានអ្នកមួយចំនួនបញ្ចេញមតិថា គួរឱ្យខ្លាច ។
សូមបញ្ជាក់ថា អ្នកសិល្បៈកែច្នៃជនជាតិជប៉ុនខាងលើ តែងតែបង្ហោះស្នាដៃរបស់ខ្លួនទៅក្នុងបណ្ដាញសង្គម Twitter ហើយរាល់ស្នាដៃទាំងនោះ សុទ្ធមានទម្រង់ដូចគ្នាបេះបិតទៅនឹងផ្នែកនៃរាងកាយមនុស្ស ៕
សូមទស្សនាវីដេអូខាងក្រោម៖
人肉小銭入れ作りました pic.twitter.com/k6SIDETWD5
— doooo (@44doooo) June 1, 2019
ដោយ៖ ម៉ានី
ប្រភព៖ Nextshark