ទិដ្ឋភាពដ៏ហួសចិត្ត នៅថ្ងៃបើកសម្ពោធហាង Uniqlo នៅប្រទេសចិន(វីដេអូ)
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនសម្លៀកបំពាក់ជប៉ុនឈ្មោះ Uniqlo បានមកបើកហាងលក់សម្លៀកបំពាក់របស់ខ្លួន នៅលើទឹកដីប្រទេសចិន ហើយថែមទាំងបានយកសម្លៀកបំពាក់ ដែលរចនាដោយ Kaws ដែលជាអ្នកជំនាញជនជាតិអាមេរិក មកជាមួយផងដែរ ។
អ្វីដែលធ្វើឱ្យអ្នកលេងបណ្ដាញសង្គម មានការហួសចិត្ត និង នឹកស្មានមិនដល់នោះ គឺគេបានឃើញប្រជាពលរដ្ឋចិន ប្រុស ស្រី ជាពិសេសយុវវ័យ បាននាំគ្នាឈរតម្រង់ជួរគ្នាចាំនៅមុខហាង Uniqlo នាថ្ងៃបើកសម្ពោធ មិនតែប៉ុណ្ណោះពួកគេថែមទាំងរត់ប្រសេចប្រសាចដណ្ដើមគ្នាទិញ មានទាំងអ្នកខ្លះវាយគ្នាក៏មានដែរ ។
គួរបញ្ជាក់ផងដែរថា នៅថ្ងៃបើកសម្ពោធហាង Uniqlo នៅលើទឹកដីប្រទេសចិននោះ ក៏មានការលក់បញ្ចុះតម្លៃផងដែរ តែអ្វីដែលកាន់តែទាក់ទាញចិត្តរបស់អតិថិជនបំផុតនោះគឺការនាំយកសម្លៀកបំពាក់ Kaws មកលក់តែម្ដង ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ ម៉ានី
ប្រភព៖ nextshark