ប្រុសៗទាល់តែអ៊ីចឹង ទើបសមមុខ (មានវីដេអូ)
កាលពីពេលថ្មីៗនេះ បុរសជនជាតិកូឡុំប៊ីម្នាក់បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមក្នុងប្រទេស មានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារលោកត្រូវបានចងលើដំបូលរថយន្តដង្ហែតាមដងផ្លូវទាំងគ្មានសម្លៀកបំពាក់ ដោយសារគាត់បានក្បត់ចិត្តប្រពន្ធ។
នេះជាការដាក់ទោសថ្មីមួយរបស់ស្ត្រីជាប្រពន្ធ និង បានបង្ហោះនៅលើបណ្តាញសង្គមផងដែរ ។ បុរសជាប្តីកំហូច ត្រូវបានចងលើរថយន្តធ្វើដំណើរជុំវិញទីក្រុង Barranquilla កាលពី ២សប្តាហ៍មុន ហើយក៏ទើបនឹងល្បីនៅទូទាំងពិភពលោកផងដែរ ។
នេះជារូបភាពដ៏កម្រមួយ ដែលបានកើតមានឡើង ដែលប្រពន្ធគាត់បានដាក់ទោសដូច្នេះ នៅក្រោយពេលដឹងថា គាត់បានទៅគេងជាមួយស្ត្រីផ្សេងនៅសណ្ឋាគារមួយ នៅតំបន់ដែលគាត់កំពុងរស់នៅ ៕
ទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សុផល
ប្រភព៖ odditycentral