ច្នៃប្រឌិតខ្ពស់មែន ភ្ញៀវជាច្រើនឈរតម្រង់ជួរចាំថតរូបជណ្ដើរឡើងឋានសួគ៌ នៅហាងកាហ្វេមួយនេះព្រោងព្រាត
ជណ្ដើរឡើងឋានសួគ៌សិប្បនិម្មិតមួយ ដែលបានសង់ដោយហាងកាហ្វេមួយកន្លែងក្នុងប្រទេសកូរ៉េខាងត្បូង បច្ចុប្បន្ននេះកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជន ដោយពួកគេបាននាំគ្នាសម្រុកទៅថតរូបបង្ហោះនៅលើ Instagram យ៉ាងព្រោងព្រាត ។
ជណ្ដើរឡើងឋានសួគ៌សិប្បនិម្មិតនោះ ជាកម្មសិទ្ធរបស់ហាងកាហ្វេដែលមានឈ្មោះថា Cafe Cielo957 មានទីតាំងស្ថិតនៅតំបន់ Gokseong ខេត្ត Jeollanam-do ។ នៅក្នុងបរិវេណនៃហាងកាហ្វេទាំងមូល គេបានដេគ័រមានលក្ខណៈទាក់ទាញ ព្រមទាំងផាសុខភាពបំផុត ហើយមិនត្រឹមតែប៉ុណ្ណោះទេ សូម្បីតែរស់ជាតិនៃភេសជ្ជៈនៅទីនោះ ក៏ឈ្ងុយឆា្ងញ់ផងដែរ ។
លើសពីនេះ សំណង់ជណ្ដើរឡើងឋានសួគ៌សិប្បនិម្មិតមួយ ក៏បានក្លាយជាចំណែកដ៏ធំបំផុត នៃការទាក់ទាញភ្ញៀវឱ្យចូលមកគាំទ្រហាងកាហ្វេ Cafe Cielo957 ដោយបំណងរបស់ពួកគេគឺចង់ថតនៅលើជណ្ដើរនោះ ដូច្នេះហើយទើបគេឃើញថា ភ្ញៀវជាច្រើនបានតម្រង់ជួរគ្នា ថតម្ដងម្នាក់ៗ ៕
ដោយ៖ ម៉ានី
ប្រភព៖ worldofbuzz