(វីដេអូ) ចេះរកនឹកឃើញ! ច្នៃអាវពាក់ ធ្វើឱ្យបុរសៗមានសាច់ដុំដោយមិនបាច់ហាត់ប្រាណ
បុរសជប៉ុន ដែលមានរូបរាងស្គមស្គាំងមិនបាច់បារម្ភទៀតនោះទេ ព្រោះបច្ចុប្បន្ននេះគេអាចរកទិញអាវមួយប្រភេទមានឈ្មោះថា Super Macho T ដែលជាអាវពិសេសមួយអាចជួយឱ្យពួកគេមានរូបរាងសង្ហាបានតាមក្តីប្រាថ្នា ។
អាវនេះត្រូវបានបង្កើតឡើង ដោយក្រុមហ៊ុនជប៉ុនមួយមានឈ្មោះថា “His Company Group” ដែលបានផលិតអាវ Super Macho T ។ អាវនេះមានផ្ទុកខ្យល់នៅខាងក្នុងធ្វើឱ្យដើមទ្រូង និង សាច់ដុំដើមដៃអ្នកមើលទៅសង្ហាពិតៗ ។ អ្វីដែលពិសេសនៃអាវប្រភេទនេះ គឺអ្នកអាចបន្ថែម ឬ បន្ថយខ្យល់បំប៉ោងតាមចិត្តចង់បានរបស់អ្នក ។
ចង់ដឹងថា អាវនេះមានលក្ខណៈពិសេសយ៉ាងណានោះ សូមទស្សវីដេអូរខាងក្រោមនេះ ៖