ស្វាងពីស្រវឹង បុរសចិនម្នាក់ស្រែកយ៉ៃ ឈឺផង ផ្សាផង ព្រោះឃើញលិង្គបាត់ពាក់កណ្ដាល
កាលពីពេលថ្មីៗនេះ មានរឿងដ៏ហួសចិត្តមួយដោយបុរសជនជាតិចិនម្នាក់ បន្ទាប់ពីស្វាងស្រវឹងវិញនៅព្រឹកថ្ងៃបន្ទាប់ស្រាប់តែបាត់លិង្គមិនដឹងថាអ្នកណាលួចកាត់ឡើយ ហើយត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យដែលនៅក្បែរផ្ទះដើម្បីសង្គ្រោះ ។ បុរសអភព្វខាងលើមានឈ្មោះ Tan អាយុ ៤៤ ឆ្នាំ ជាអ្នករស់នៅក្នុងទីក្រុង Huaihua ខេត្ត Hunan ប្រទេសចិន ។
តាមការរៀបរាប់របស់ជនរងគ្រោះ បន្ទាប់ពីមានអាការប្រសើរ បានឱ្យដឹងថា មុនថ្ងៃកើតហេតុ គាត់បានចេញទៅក្រៅផឹកស្រា baijiu ដែលជាប្រភេទស្រាអង្ករចិនមានជាតិអាល់កុលប្រហែល ៤៥ ភាគរយ អស់ប្រមាណកន្លះលីត្រ ។
បន្ទាប់ពីនេះគាត់ក៏មានអាការស្រវឹង ហើយក៏ត្រឡប់មកសម្រាក តែព្រឹកឡើងគាត់មានអារម្មណ៍ថាឈឺប្រដាប់ភេទ ស្រាប់តែភ្ញាក់ឡើង គាត់បានឃើញលិង្គរបស់គាត់ដាច់ប្រហែលពីពីរ ឬ បីសង់ទីម៉ែត្រពីគល់លិង្គ ព្រមទាំងមានហូរឈាមយ៉ាងច្រើនទៀតផង ទើបក្រុមគ្រួសារបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យមួយកន្លែងក្បែរផ្ទះ តែទោះជាយ៉ាងណាគ្រូពេទ្យនៅទីនោះពុំមានលទ្ធភាពភ្ជាប់លិង្គរបស់គាត់វិញឡើយ ។
ប្រភពបន្តថា សំណាងល្អមានមន្ទីរពេទ្យមួយកន្លែងឈ្មោះ Xiangya ស្ថិតក្នុងក្រុង Changsha មានលទ្ធភាព ទើបលោកត្រូវបានផ្ទេរទៅទីនោះ ហើយក៏អាចភ្ជាប់លិង្គបានត្រឹមតែរយៈពេល ៧ ម៉ោងនៃដំណើរការវះកាត់ ។ សូមបញ្ជាក់ថា បើតាមសម្ដីរបស់ជនរងគ្រោះបានឱ្យដឹងបន្ថែមថា លិង្គរបស់គាត់អាចត្រូវបានលួចកាត់ដោយវត្ថុមុតស្រួច ដោយជនណម្នាក់ មកទល់ពេលនេះ នៅមិនទាន់រកឃើញនៅឡើយទេ ៕
ដោយ៖ ម៉ានី
ប្រភព៖ nextshark