ពូកែច្នៃប្រឌិតមែន! យកដបជ័រប្លាស្ទិក ធ្វើជាផ្ទះ ស្អាតហើយ ជួយដល់បរិស្ថានទៀត (វីដេអូ)
យើងប្រាកដជាសង្កេតឃើញថា បច្ចុប្បន្នការប្រើប្លាស្ទិកចេះតែមានភាពកើនឡើង ហើយប្រសិនបើយើងមិនអាចដោះស្រាយបញ្ហានេះទេ មិនយូរនោះទេ យើងនឹងរស់នៅជាមួយប្លាស្ទិកគ្រប់ទីកន្លែង ។
បុរសជនជាតិកាណាដាម្នាក់ដែលមានឈ្មោះថា Robert Bezeau មានគំនិតដ៏ច្នៃប្រឌិតមួយ ដែលលោកបានយកដបប្លាស្ទិកដែលគេបោះចោល មកច្នៃបង្កើតបានជាផ្ទះធម្មតា ដែលអាចរស់នៅបានដូចផ្ទះដទៃទៀត ។ ផ្ទះប្លែកៗជាច្រើនខ្នងដែលបង្កើតចេញពីដបប្លាស្ទិកនេះ បានទទួលការចាប់អារម្មណ៍ជាច្រើន ដែលវាស្ថិតនៅក្នុងភូមិ Bocas Del Toro នៃប្រទេស Panama ។
គំនិតរបស់លោក Robert បានទទួលការកោតសរសើរយ៉ាងខ្លាំង ហើយវាក៏អាចជួយដល់បរិស្ថានបានយ៉ាងច្រើន និង ថែមទាំងបានជួយបណ្តុះគំនិតអ្នកជំនាន់ក្រោយ ឱ្យចេះស្រឡាញ់បរិស្ថានទៀតផង ។ ចង់ដឹងច្បាស់បែបណា សូមទស្សនារូបថត និង វីដេអូខាងក្រោមនេះ ៖
ដោយ ៖ រិទិ្ធ
ប្រភប ៖ boredpanda