នេះគឺជាមនុស្សស្រីដែលមានកម្ពស់ជាង ២ម៉ែត្រខ្ពស់បំផុតក្នុងលោក
ជាទូទៅភាគច្រើនមនុស្សប្រុស តែងតែមានកម្ពស់ខ្ពស់ជាងមនុស្សស្រីជានិច្ច ខណៈដែលកាលពីបុរាណក៏មានមនុស្សប្រុសខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រមនុស្សជាតិនោះគឺលោក Robert Wadlow ។ ជាមួយគ្នានេះដែរ ថ្ងៃនេះ «ប្រជាប្រិយ» នឹងលើកយកមនុស្សស្រីដែលមានកម្ពស់ខ្ពស់ៗ ទាំង ០៩ រូប នៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិមកបង្ហាញប្រិយមិត្តទាំងអស់គ្នាវិញម្ដង ។
ចង់ដឹងថា ពួកនាងមានកម្ពស់ខ្ពស់ៗប៉ុនណា ហើយជាតិសាសន៍អ្វី សូមទស្សនាការបង្ហាញជូនខាងក្រោមនេះទាំងអស់គ្នា ៖
១) នាង Delores Pullard មានកម្ពស់ ២.២៦ម៉ែត្រ
២) នាង Ella Ewing រស់នៅរដ្ឋ Missouri (ស្ថិនៅក្នុងតំបន់ Midwestern United States នៃទ្វីអាហ្វ្រិក) មានកម្ពស់ ២.២៤ម៉ែត្រ
៣) នាង Trijntje Keever មានកម្ពស់ ២.៥៤ម៉ែត្រ
៤) នាង Sun Fang ជនជាតិចិន មានកម្ពស់ ២.២១ម៉ែត្រ
៥) នាង Sandy Allen មានកម្ពស់ ២.៣១ម៉ែត្រ
៦) នាង Yao Defen មានកម្ពស់ ២.៣៣ម៉ែត្រ
៧) នាង Jane Bunford ជនជាតិអង់គ្លេស មានកម្ពស់ ២.៤១ម៉ែត្រ
៨) នាង Anna Haining Bates ជនជាតិកាណាដា មានកម្ពស់ ២.២៧ម៉ែត្រ
៩) នាង Zeng Jinlian ជនជាតិចិន មានកម្ពស់ ២.៤៨ម៉ែត្រ
ប្រភព : list25