ចាយលុយរាល់ថ្ងៃ ធ្លាប់ដឹងទេថា តើប្រទេសណា ដែលផលិតលុយមុនគេ?
«លុយ» បានបំពេញតួនាទីយ៉ាងសំខាន់បំផុតនៅក្នុងសេដ្ឋកិច្ចរបស់ប្រទេសនីមួយៗ ដោយវាគឺជាមធ្យោបាយនៃការដោះដូរ ផលិតផល ។ បើនិយាយពីលុយអ្នកណាក៏ស្គាល់ដែរ តែបើនិយាយពីរូបិយប័ណ្ណពិតណាស់ថា គ្មាននរណាស្គាល់អស់នោះទេ ព្រោះថារូបិយប័ណ្ណរបស់ប្រទេសមួយខុសពីប្រទេសមួយ ហើយក៏មានប្រទេសមួយចំនួនទៀតបានជ្រើសរើសរូបិយប័ណ្ណអន្តរជាតិមួយធ្វើជារូបិយប័ណ្ណរបស់ខ្លួនដែរ ។
ជាការពិតណាស់ មុនកើតមានរបបសេដ្ឋកិច្ចទីផ្សារសេរី និងរបបសេដ្ឋកិច្ចបញ្ជា ឬសេដ្ឋកិច្ចផែនការ ពោលគឺសម័យបុរាណ មនុស្សបានជ្រើសរើសរបបសេដ្ឋកិច្ចមួយដែលគេឱ្យឈ្មោះថា សេដ្ឋកិច្ចដោះដូរ (Barter) បានន័យថា ប្រជាជនប្រើប្រាស់ទំនិញឬរបស់របដែលខ្លួនមានទៅដោះដូររបស់ផ្សេងៗជាមួយអ្នកដទៃដោយមិនប្រើប្រាស់រូបិយប័ណ្ណ។
ដូច្នេះ តើប្រទេសណាជាអ្នកផលិតលុយមុនគេ?
តាមពិតពុំសូវមាននរណាដឹងឡើយថា លុយត្រូវបានផលិតឡើងដំបូងគេបង្អស់លើផែនដីដោយប្រទេសចិន ក្នុងឆ្នាំ ៨០៦ ប៉ុន្តែនៅជាប្រភេទកាក់ស្ពាន់នៅឡើយ រហូតមកដល់ឆ្នាំ ១០២៣ ទើបបានផលិតជាក្រដាសចាយវាយទូទាំងប្រទេសចិន ខណៈដែលសម័យនោះគឺជាសម័យដ៏រុងរឿងមួយដែលគ្រប់គ្រងដោយគូប៊ី ឡៃខាន់ (មេទ័ពជនជាតិមុងហ្គោល) ៕
ប្រភព៖ timesofindia