ជ្រើសរើសបុគ្គលិកផ្ដល់ប្រាក់ខែមួយពេញចិត្ត តែកុំមើលលក្ខខណ្ឌរបស់ក្រុមហ៊ុនអាកាសចរណ៍នេះ ដឹងតែញាក់សាច់ !
ថ្មីៗនេះ យោងទៅតាមសារព័ត៌មាន NOODOU បានឱ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines (SIA) កំពុងជ្រើសរើសបុគ្គលិកទៅបម្រើការងារ ហើយសម្រាប់ប្រាក់ខែគោល បូករួមទាំងប្រាក់ឧបត្ថម្ភគឺទទួលបានពីចន្លោះ ៣៣០០ ដុល្លារ ទៅ ៣៦៦៧ ដុល្លារក្នុងមួយខែ ។ យ៉ាងណាមិញ សម្រាប់ចំនួនប្រាក់ខែខាងលើគឺសម្រាប់បុគ្គលិកចប់ការហ្វឹកហ្វឺនប៉ុណ្ណោះ តែក្នុងអំឡុងហ្វឹកហាត់ការងារ គឺទទួលបានប្រាក់ខែត្រឹមតែ ២៥៦០ ដុល្លារ ។ ចំពោះលក្ខខណ្ឌ ក៏ដូចជាលក្ខណៈសម្បត្តិ សម្រាប់បេក្ខជន បេក្ខនារី ដែលអាចដាក់ពាក្យបានមានដូចជា ៖
១- ជានិស្សិតបញ្ចប់ការសិក្សា STPM (The Sijil Tinggi Persekolahan Malaysia សម្រាប់ភាសាអង់គ្លេសមានន័យថា Malaysian Higher School Certificate)/GCE (The General Certificate of Education) ទទួលបាននិទ្ទេស A (យ៉ាងហោចណាស់ក៏ឆ្លងកាត់ការប្រឡងជាប់ក្នុងតំណាក់កាល២)
២- មានបទពិសោធការងារដែលពាក់ព័ន្ធ និង ក្រេឌីតល្អ យ៉ាងហោចណាស់ ៥ កន្លែង (កន្លែងការងារ សាលារៀន សង្គម ក្នុងគ្រួសារ…) ៣ ប្រសិនបើបេក្ខជនមានវិញ្ញាបនបត្រ SPM ពួកគេត្រូវមានក្រេឌីតល្អយ៉ាងហោចណាស់ ៥ កន្លែង កម្រិតភាសាអង់គ្លេស B បូករួមជាមួយបទពិសោធន៍ការងារដែលពាក់ព័ន្ធ
៤- បេក្ខជនត្រូវតែជាពលរដ្ឋម៉ាឡេស៊ី ឬ សិង្ហបុរី
៥- អាយុបេក្ខជន បេក្ខនារីចាប់ពី ១៨ ឆ្នាំឡើងទៅ
៦- សម្រាប់បេក្ខនារីត្រូវមានកម្ពស់ចាប់ពី ១.៥៨ ម៉ែត្រ និង បេក្ខជនត្រូវមានកម្ពស់ចាប់ពី ១.៦៥ ម៉ែត្រ
៧- ក្រៅពីមានជំនាញភាសាអង់គ្លេសបេក្ខជន បេក្ខនារីត្រូវតែមានទំនាក់ទំនងល្អ
ចំពោះឯកសារដាក់ត្រូវតែភ្ជាប់មកជាមួយ រូបថតខ្នាតលិខិតឆ្លងដែន ២ សន្លឹក , ថតចម្លងសំបុត្រកំណើត, អត្តសញ្ញាណប័ណ្ណ, លិខិតឆ្លងដែន និង លិខិតបញ្ជាក់ការអប់រំ ៕
ដោយ៖ ម៉ានី
ប្រភព៖ worldofbuzz