អ្នកចូលចិត្តពាក់ contact lenses ប្រយ័ត្នកើតមានបញ្ហាដូចនេះ !
ខណៈដែលឧបករណ៍ការពារកែវភ្នែក ឬ contact lenses ក្លាយជាឧបរណ៍ដ៏ពេញនិយមសម្រាបសុភាពនារីដែលវាមិនត្រឹមតែអាចការពារកែវភ្នែកប៉ុណ្ណោះទេ ថែមទាំងជួយបង្កើនសម្រស់កែវភ្នែកទៀតផង ប៉ុន្តែទន្ទឹមនឹងនេះវាក៏អាចបង្កគ្រោះថ្នាក់ដល់កែវភ្នែកបានដែរ ប្រសិនបើមិនដឹងពីរបៀបនៃការប្រើប្រាស់ឱ្យបានត្រឹមត្រូវ ។
តួយ៉ាងដូចជាកាលពីពេលថ្មីៗនេះ អ្នកឯកទេសម្នាក់ផ្នែកភ្នែកពីគ្លីនិកភ្នែកវីតា នៅសហរដ្ឋអាមេរិកបានចែករំលែកបទពិសោធដ៏អាក្រក់មួយពីអ្នកជំងឺរបស់លោក ដោយកែវភ្នែករបស់នាងត្រូវបានវាយលុយដោយសារ contact lenses ខណៈដែលនាងពាក់វាសូម្បីតែពេលដេក ។ អ្នកជំនាញមិនបញ្ជាក់ឈ្មោះខាងលើនេះ បានពន្យល់ថា ការប្រើប្រាស់ contact lenses ដោយពុំមានអនាម័យ ជាពិសេសពាក់វាពេលដេក នឹងបង្កឱ្យកើតមានបាក់តេរីម្យ៉ាងឈ្មោះ Pseudomonas ដែលវាជាមូលហេតុចំបងធ្វើឱ្យកើតជំងឺមហារីកភ្នែក និងធ្វើឱ្យខ្វាក់ភ្នែកមួយជីវិត ។
អ្នកជំងឺរបស់លោក ចាប់ផ្ដើមមានអាការឈឺភ្នែកត្រឹមតែ ២-៣ ថ្ងៃ មុនមកឱ្យលោកព្យាបាល ហើយអ្វីដែលលោករកឃើញនោះ គឺកោសិកាភ្នែករបស់នាងបានងាប់ទៅហើយ ។ អ្វីដែលលោកអាចធ្វើបានពេលនោះគឺ មានតែចាក់ថ្នាំអង់ទីប៊ីយោទិច នៅត្រង់ភ្នែករបស់នាង ដើម្បីឱ្យវាប្រសើរជាងមុន ។
ក្រោយពីបានព្យាយាយមព្យាបាលពីសំណាក់គ្រូពេទ្យជំនាញអ្នកជំងឺក៏មានអាការៈប្រសើរឡើងបន្តិច ប៉ុន្តែយ៉ាងណាមិញវាមិនបានជាសះស្បើយដូចភ្នែកយើងធម្មតាឡើយ ពោលគឺភ្នែករបស់នាងបានខូចប្រព័ន្ធពន្លឺបាត់ទៅហើយ ។
ជាចុងក្រោយ អ្នកជំនាញបានព្រមានដល់ស្ត្រីទាំងឡាយដែលនិយមប្រើប្រាស់ contact lenses មេត្តាប្រើប្រាស់វាឱ្យបានត្រឹមត្រូវ ជាពិសេសគឺលំហែទាំអនាម័យ និងហាមពាក់ពេលចូលដេក ៕
ដោយ៖ ម៉ានី
ប្រភព៖ worldofbuzz