
សូមសរសើរហាងកាហ្វេមួយកន្លែង យកស្លឹកដូងច្នៃធ្វើទុយយោបឺត ក្រោមហេតុផលដ៏ប្រសើរមួយ
ហាងកាហ្វេមួយកន្លែងក្នុងប្រទេសហ្វ៊ីពីន បានធ្វើឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើននាក់ចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែបានច្នៃប្រឌិតយកស្លឹកដួងធ្វើជាទុយយោបឺតជំនួសទុយយោប្លាស្ទិក ។
ហាងកាហ្វេខាងលើមានឈ្មោះ Cafe Editha មានទីតាំងស្ថិតនៅទីក្រុង Dapa ខេត្ត Surigao del Norte ប្រទេសហ្វ៊ីលីពីន ។ អ្នកគ្រប់គ្រងហាងកាហ្វេខាងលើឈ្មោះលោកស្រី Sarah Tiu បានឱ្យដឹងថា ការប្រើប្រាស់ទុយោធ្វើពីស្លឹកដូងនេះគឺជាការទាក់ទាញមួយផង និង ជាការកាត់បន្ថយការប្រើប្រាស់បា្លស្ទិចបានមួយផ្នែកផង ខណៈស្លឹកដូចជាធនធានមានស្រាប់យ៉ាងច្រើននៅខេត្តរបស់ខ្លួន ៕
ដោយ៖ ម៉ានី
ប្រភព៖ Nextshark