ហួសចិត្តណាស់ ! ឈ្លក់ហ្គេម PUBG ខ្លាំង រហូតក្នុងថ្ងៃរៀបការហើយ កូនកំលោះនៅតែលេងគ្មានអើពើអ្វីទាំងអស់ (វីដេអូ)
វីដេអូនៅក្នុង TikTok មួយកំពុងមានភាពល្បីល្បាញលើអ៊ីនធឺណេត ដោយបានបង្ហាញពីសកម្មភាពកូនកំលោះម្នាក់ហាក់មិនអើពើជាមួយពិធីរៀបការរបស់ខ្លួនឡើយ ពោលគឺគាត់បានផ្ដោតអារម្មណ៍លេងតែហ្គេម PUBD មួយមុខប៉ុណ្ណោះ ។
ប្រភពមិនបានបញ្ជាក់ទេថា កូនកំលោះកូនក្រមុំនៅក្នុងពិធីរៀបការខាងលើនេះជាជនជាតិអ្វីនោះទេ តែបើតាមសន្និដ្ឋានតាមរយៈសម្លៀកបំពាក់អាចឱ្យដឹងថា ពួកគេជាជនជាតិឥណ្ឌា ។
នៅក្នុងវីដេអូឃ្លីបបានបង្ហាញឱ្យឃើញដែរថា ខណៈដែលមានភ្ញៀវជាច្រើនចូលរួមក្នុងពិធីមង្គលការ តែកូនកំលោះពុំបានអើពើឡើយ សូម្បីតែអនាគតភរិយាដែលអង្គុុយជិតនោះ គ៏គាត់ពុំខ្វល់ដែរ ហើយដៃរបស់គាត់គិតតែពីចុចទូរស័ព្ទលេងហ្គេម PUBG ។
សូមបញ្ជាក់ដែរថា បច្ចុប្បន្ននេះហ្គែម PUBG កំពុងតែវាយលុកអារម្មណ៍មនុស្សរាប់លានអ្នកនៅលើសកលលោក ជាពិសេសយុវវ័យ ហើយជាមួយគ្នានេះក៏មានប្រទេសមួយចំនួនបិទមិនអនុញ្ញាតឱ្យលេងហ្គេមមួយនេះ ព្រោះវាប៉ះពាល់យ៉ាងខ្លាំងដល់ការសិក្សារបស់សិស្ស ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ ម៉ានី
ប្រភព៖ worldofbuzz