សាហាវបាត់! សាក់រូបលើស្បែកស្អាតខ្លាំង ដូចគេដេរប៉ាក់លើសាច់ក្រណាត់ពិតៗ
បើអ្នកសម្លឹងមើលស្នាមសាក់របស់លោក Eduardo “Duda” Lozano វាពិតជាមិនគួរឱ្យជឿថា តើគាត់អាចធ្វើបានយ៉ាងដូចម្តេច ពីព្រោះវាគឺជារូបភាពសាក់មួយ ដូចជារូបដេរដោយសរសៃអំបោះដូច្នោះដែរ ដែលមិនធ្លាប់មានពីមុនមក ។
ដោយសារទេពកោសល្យស្នាដៃប្លែកបែបនេះហើយ ទើបលោកត្រូវបានគេអញ្ជើញឱ្យចូលរួមក្នុងកម្មវិធីជជែកកម្សាន្តជាច្រើននៅទូទាំងពិភពលោក។ សិល្បករ ដែលរស់នៅទីក្រុង Sao Paolo រូបនេះ ចាប់ផ្តើមចាក់សាក់តាំងពីឆ្នាំ ២០០២ មកម្ល៉េះ ប៉ុន្តែគាត់ទើបតែទទួលបានគំនិតថ្មីមួយនេះ ដោយសារលោកធ្លាប់មានបទពិសោធរចនារូបភាពឡូហ្គូ និង អាវប៉ាក់ផ្សេងៗពីមុនមក ៕
ប្រភព៖ odditycentral