Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 ទង្វើល្អមិនសាបសូន្យ ! បុរសម្នាក់រស់រានមានជីវិតវិញ ដោយសារអំពើល្អកាលពី ១១ ឆ្នាំមុនចំពោះក្មេងស្រីម្នាក់ !
ប្លែកៗ

ទង្វើល្អមិនសាបសូន្យ ! បុរសម្នាក់រស់រានមានជីវិតវិញ ដោយសារអំពើល្អកាលពី ១១ ឆ្នាំមុនចំពោះក្មេងស្រីម្នាក់ !

ឧសភា ២, ២០១៩

បុរស​ម្នាក់​ធ្លាប់បាន​ជួយឧបត្ថម្ភ​ការសិក្សា​របស់​ក្មេងស្រី​ម្នាក់​កាលពី ១១​ ឆ្នាំមុន ហើយ​ស្រាប់តែ​កាលពីពេល​ថ្មីៗ​នេះ គាត់​ក៏មាន​បញ្ហា​សន្លប់ និង ​ត្រូវបាន​បញ្ជូនមក​មន្ទីរ​ពេទ្យ ចៃដន្យ​ក្មេងស្រី​ខាងលើ​មាន​ធ្វើការក្នុង​មន្ទីរពេទ្យ​នោះដែរ​ ទើប​នាង​បាន​ព្យាយាម​ជួយសង្គ្រោះ​ជីវិត​អ្នកមានគុណ​នាង​រហូត​បាន​ជោគជ័យ ។ យ៉ាងណា​មិ​ញ​ចំពោះរឿងរ៉ាវ​ខាងលើ បានធ្វើឱ្យ​មនុស្ស​ជាច្រើន​ចាប់អារម្មណ៍​ខ្លាំង និង​ ប្រៀបប្រដូច​ទៅ​នៅក្នុង​រឿង​យ៉ាង​ដូច្នេះ​ដែរ ។​

ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា កាលពី ១១ ​ឆ្នាំមុន​ ពោលគឺ​កាលពី​ឆ្នាំ ២០០៨ បុរស​ម្នាក់នេះ​មានឈ្មោះ Zheng Hua បាន​ជួយ​ក្មេងស្រី​ម្នាក់​ឈ្មោះ Tam Ling បន្ទាប់ពី​នាង និង​ គ្រួសារ​ត្រូវបាន​វាយប្រហារ​ដោយ​ការរញ្ជួយ​ដី​ដ៏​ធំ​មួយ​ដែលមាន​កម្លាំង ៧.៩ ​វុ​ិ​ច​ទ័​រ ។ ដោយ​មិនអាច​មានលទ្ធភាព​ជួសជុល​លំនៅដ្ឋាន​បាន​នោះ នាង Ling និង ​គ្រួសារ​ក៏ត្រូវ​បង្ខំចិត្ត​ទៅសុំ​ជ្រក​ជាមួយ​ផ្ទះ​អ្នកជិតខាង ទើប​លោក Zheng Hua បាន​ស្ម័គ្រចិត្ត​ជួយ​ផ្គត់ផ្គង់ សូម្បីតែ​ការសិក្សា​ក៏​លោក​ជួយ​ដែរ ។

រយៈពេល ១១ ​ឆ្នាំ ក្រោយមក នាង Ling បានធ្វើ​ការឱ្យ​មន្ទីរពេទ្យ​មួយកន្លែង ហើយ​មន្ទីរពេទ្យ​នោះ​ហើយ​ដែល​លោក Zheng Hua បាន​ទៅ​សម្រាក​ព្យាបាលជំងឺ​សរសៃឈាម​ខួរក្បាល​របស់គាត់​ ។ ក្រោយមក​នាង Ling ក៏បាន​ដឹងថា បុរស​ម្នាក់នេះ​គឺជា​អ្នក​ធ្លាប់​មានគុណ​របស់​នាង នាង​ក៏បាន​ចាត់ចែង​ការវះកាត់ ចុះហត្ថលេខា​លើ​ឯកសារ ហើយ​ថែមទាំង​កំដរ​គាត់​អំឡុងពេល​នៅ​សម្រាក​ក្នុង​មន្ទីរពេទ្យ​ទៀតផង​៕

ដោយ៖ ​ម៉ា​នី​
​ប្រភព​៖ nextshark
​

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

វ៉ោ! ចូលរួមដោយសេរីក្នុងថ្ងៃដាក់សម្ពោធ Samsung Galaxy S23 Series ជំនាន់ថ្មី

កុម្ភៈ ៤, ២០២៣
អត្ថបទក្រុមហ៊ុន

តើក្រុមហ៊ុនដំបូងគេមួយណាដែល ពេជ្រ វត្តីសារ៉ាវឌ្ឍី នឹងក្លាយជាទូតសុច្ឆន្ទៈ?

កុម្ភៈ ១, ២០២៣
អត្ថបទក្រុមហ៊ុន

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ ៖ Slamball ជាពានមួយ ជំរុញការវិវឌ្ឍថ្មីនៃវិស័យបាល់ទះកម្ពុជា

កុម្ភៈ ១, ២០២៣
អត្ថបទក្រុមហ៊ុន

ហេតុអ្វីបានជារថយន្ត MG Marvel R នឹងក្លាយខ្លួនជារថយន្តអគ្គិសនីដ៏អស្ចារ្យក្នុងទីផ្សារប្រទេសកម្ពុជា?

មករា ៣១, ២០២៣
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់