Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 សព្វគ្រប់ពេកហើយ ភាគច្រើនប្រុសៗថៃឥលូវនេះ សូម្បីតែសាច់ដុំ six-pack ក៏ក្លែងក្លាយ !
ប្លែកៗ

សព្វគ្រប់ពេកហើយ ភាគច្រើនប្រុសៗថៃឥលូវនេះ សូម្បីតែសាច់ដុំ six-pack ក៏ក្លែងក្លាយ !

មេសា ៣០, ២០១៩

ថ្មីៗ​នេះ​រូបថត​ជាច្រើន​សន្លឹក​ដែល​បង្ហាញ​ពី​ការធ្វើ​សាច់ដុំ​ពោះ​សិប្បនិម្មិត ដែល​គេ​និយម​ហៅថា six-pack បានធ្វើ​ឱ្យមាន​ការចាប់​អារម្មណ៍​យ៉ាងខ្លាំង ហើយ​ចំពោះ​សេវា​កម្មនេះ ត្រូវបាន​គេ​ដឹងថា​មាន​នៅលើ​ទឹកដី​ប្រទេស​ថៃ ។

​តាមរយៈ​ការចុះផ្សាយ​របស់​សារព័ត៌មាន Coconuts បានឱ្យដឹងថា ប្រុសៗ​មួយចំនួនធំ​នៅ​ទីក្រុង​បាងកក តែងតែ​ទៅរក​សេវាកម្មវះកាត់​បង្កើត​សាច់ដុំ​ពោះ ឬ six-pack សិប្បនិម្មិត ​ដើម្បី​សម្រេច​ក្ដី​ស្រមៃ​របស់ខ្លួន​ដែល​ចង់បាន​រូបរាង​សង្ហា ហើយ​ដំណើរការ​នៃ​ការវះកាត់​នេះ​គឺ​ប្រព្រឹត្តិ​ទៅ​រយៈពេល ២ ទៅ ៤​ ម៉ោង​ទើប​រួចរាល់ ។

​ប្រភព​បានបញ្ជាក់​ទៀតថា ចំពោះ​ទីតាំង​គ្លីនិក​ដែលមាន​សេវាកម្ម​នេះ​គឺមាន​ឈ្មោះ Masterpiece ស្ថិតនៅ​សង្កាត់​ឌូ​ស៊ីត និង​ ពីរ​កន្លែង​ទៀត​ដែលជា​ដៃគូ​មានឈ្មោះ Sib Clinic និង Kamol Cosmetic ។

​តាម​សម្ដី​របស់​នាយក​ប្រ​ត្តិ​ប​ត្តិ​របស់​គ្លីនិក Masterpiece ឈ្មោះ​លោក Raweewat “Sae” Maschamadol បានឱ្យដឹងថា គ្លីនិក​របស់លោក​បាន​បង្កើត​សេវា​កម្មនេះ​ឡើង​រយៈពេល ៣-៤ ឆ្នាំ​មកហើយ ហើយ​យ៉ាងហោចណាស់​មាន​អតិថិជន​ពី ​២០ ទៅ ៣០​ នាក់​ជា​រៀងរាល់ខែ​មក​ទទួល​សេវា​កម្មនេះ ។ ចំពោះ​តម្លៃ​នៃ​ដំណើរការ​វះកាត់​បង្កើត six-pack សិប្បនិម្មិត គឺ​ខ្ទង់ ៣៧០០ ​ដុល្លារ ៕

ដោយ៖ ​ម៉ា​នី​
​ប្រភព​៖ Nextshark
​

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

វ៉ោ! ចូលរួមដោយសេរីក្នុងថ្ងៃដាក់សម្ពោធ Samsung Galaxy S23 Series ជំនាន់ថ្មី

កុម្ភៈ ៤, ២០២៣
អត្ថបទក្រុមហ៊ុន

តើក្រុមហ៊ុនដំបូងគេមួយណាដែល ពេជ្រ វត្តីសារ៉ាវឌ្ឍី នឹងក្លាយជាទូតសុច្ឆន្ទៈ?

កុម្ភៈ ១, ២០២៣
អត្ថបទក្រុមហ៊ុន

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ ៖ Slamball ជាពានមួយ ជំរុញការវិវឌ្ឍថ្មីនៃវិស័យបាល់ទះកម្ពុជា

កុម្ភៈ ១, ២០២៣
អត្ថបទក្រុមហ៊ុន

ហេតុអ្វីបានជារថយន្ត MG Marvel R នឹងក្លាយខ្លួនជារថយន្តអគ្គិសនីដ៏អស្ចារ្យក្នុងទីផ្សារប្រទេសកម្ពុជា?

មករា ៣១, ២០២៣
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់