Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 សំណាងនឹកស្មានមិនដល់មែន ក្មេងស្រីអាយុត្រឹម ៩ ឆ្នាំសោះ ត្រូវឆ្នោតមហាសាលរហូតដល់ ២ លើក !
ប្លែកៗ

សំណាងនឹកស្មានមិនដល់មែន ក្មេងស្រីអាយុត្រឹម ៩ ឆ្នាំសោះ ត្រូវឆ្នោតមហាសាលរហូតដល់ ២ លើក !

មេសា ២៣, ២០១៩

ថ្មីៗ​នេះ​ក្មេងស្រី​ជនជាតិ​អារ៉ាប់​ម្នាក់​បានឈ្នះ​រង្វាន់​ជា​ទឹកប្រាក់​ចំនួន ១ លាន​ដុល្លារ​ពី​ការចាប់​សន្លឹកឆ្នោត ខណៈដែល​គេ​ដឹងថា កាលពី ​៦​ ឆ្នាំ មុន​នាង​ក៏បាន​ឈ្នះ​រង្វាន់​ជា​រថយន្ត McLaren តម្លៃ ២៦០០០០​ ដុល្លារ​ ម្ដង​រួចមកហើយ ពី​ការចាប់​សន្លឹកឆ្នោត​នេះ ។

ក្មេងស្រី​សំណាង​ខាងលើ​មានឈ្មោះ Eilza អាយុ ៩​ ឆ្នាំ ហើយ​ចំពោះ​សន្លឹកឆ្នោតគឺ​ឪពុក​នាង​ជា​អ្នក​ជួយ​ជូន​ទិញ ។ ឪពុក​របស់ Eilza គឺជា​ជនជាតិ​ឥណ្ឌា ដែល​បានមក​រស់នៅ​ក្នុងប្រទេស​អារ៉ាប់​រួម​ អស់​រយៈពេល ១៩ ឆ្នាំ​មកហើយ ចំណែក​ក្រុមហ៊ុន​ឆ្នោត​ផ្សងសំណាង​នេះ មាន​ឈ្មោះ Dubai Duty Free lottery ដែលជា​ក្រុមហ៊ុន​ឆ្នោត​ដ៏​ធំ​នៅក្នុង​ទីក្រុង​ឌូ​បៃ ។

​តាម​សម្ដី​ឪពុក​របស់ Eilza បានឱ្យដឹងថា កាលពី​ឆ្នាំ ២០១៣ ខណៈដែល​កូនស្រី​ទើបតែ​មាន​អាយុ ៣ ​ឆ្នាំ ខ្លួន​បាន​ជូន​នាង​ទៅ​ទិញ​ឆ្នោត​ពី​ក្រុមហ៊ុន​ខាងលើ​ម្ដង​រួចមកហើយ ហើយ​កាលនោះ​ក៏មាន​សំណាង​ឈ្នះ​បាន​រថយន្ត McLaren មួយគ្រឿង ហើយ​ស្រាប់តែ​ឆ្នាំ ២០១៩ នេះ ស្របពេល​កូនស្រី​ចម្រើន​វ័យ​បាន ៩ ​ឆ្នាំ លោក​ក៏បាន​ជូន​នាង​ទៅ​ទិញ​ឆ្នោត​ម្ដងទៀត ស្រាប់តែ​ត្រូវ​រង្វាន់​ធំ​ជា​ទឹកប្រាក់​ចំនួន ១ ​លាន​ដុល្លារ​តែម្ដង ។

​គួរ​បញ្ជាក់ថា ក្រុមហ៊ុន​ឆ្នោត​ផ្សងសំណាង​ខាងលើ គឺ​តែងតែ​ធ្វើ​កម្ម​វិធី​ចាប់ឆ្នោត​នៅក្នុង​ព្រលានយន្តហោះ​អន្តរជាតិ​ឌូ​បៃ​ផ្ទាល់​ ​ដើម្បី​អនុញ្ញាតឱ្យ​ទាំង​ភ្ញៀវ​អន្តរជាតិក៏​អាច​លេងឆ្នោត​ផ្សងសំណាង​នេះ​បានដែរ ៕

ដោយ ៖ ​ម៉ា​នី​
​ប្រភព ​៖ Dailymail
​

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

ស្ងាត់ៗ ​ថេណា ​បង្ហោះរូបមួយ​សន្លឹក​បង្កប់​អាថ៌កំបាំង​នៅក្នុងដៃ! ​ទាយបានអត់​ថាជាអ្វី?​

កុម្ភៈ ៤, ២០២៣
អត្ថបទក្រុមហ៊ុន

វ៉ោ! ចូលរួមដោយសេរីក្នុងថ្ងៃដាក់សម្ពោធ Samsung Galaxy S23 Series ជំនាន់ថ្មី

កុម្ភៈ ៤, ២០២៣
អត្ថបទក្រុមហ៊ុន

តើក្រុមហ៊ុនដំបូងគេមួយណាដែល ពេជ្រ វត្តីសារ៉ាវឌ្ឍី នឹងក្លាយជាទូតសុច្ឆន្ទៈ?

កុម្ភៈ ១, ២០២៣
អត្ថបទក្រុមហ៊ុន

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ ៖ Slamball ជាពានមួយ ជំរុញការវិវឌ្ឍថ្មីនៃវិស័យបាល់ទះកម្ពុជា

កុម្ភៈ ១, ២០២៣
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់