
វីដេអូអង្គុយរៀននៅលើចិញ្ចើមផ្លូវរបស់ក្មេងប្រុសម្នាក់នេះ ធ្វើឱ្យកក្រើកពេញបណ្តាញសង្គម !
តាមរូបភាពទូរទស្សន៍ CCTV បានបង្ហាញរូបភាពក្មេងប្រុសអាយុ ១២ឆ្នាំម្នាក់នៅទីក្រុង Moche ប្រទេសប៉េរូកំពុងធ្វើកិច្ចការសាលានៅលើចិញ្ចើមថ្នល់ ក្រោមពន្លឺភ្លើងសាធារណៈ ដោយសារគ្រួសារមិនមានលទ្ធភាពប្រើប្រាស់ថាមពលអគ្គិសនីនៅផ្ទះបាន ហើយរូបភាពនេះកំពុងមានប្រជាប្រិយភាពនិង ចូលមើលរាប់លានដងនៅតាមបណ្តាញសង្គម ក្រោយពេលប៉ូលីសក្នុងស្រុកបានបង្ហោះ ។
បុគ្គលិកនៅនាយកដ្ឋានប៉ូលីស Moche បានឆែកមើលឃើញរូបភាពនេះ នៅពេលពិនិត្យកាម៉េរ៉ា និងបានឃើញក្មេងប្រុសនេះ នៅពេលយប់ និង សង្ស័យថា អាចជាជនល្មើសកំពុងធ្វើសកម្មភាពអ្វីមួយនៅទីនោះ ។
ប៉ុន្តែនៅពេលគេពង្រីករូបភាពទៅ ទើបគេដឹងថា ក្មេងប្រុសនោះកំពុងតែអាន និង សរសេរអ្វីមួយនៅក្នុងសៀវភៅកត់ត្រារបស់គាត់ និង បានប្រើពន្លឺភ្លើងតាមដងផ្លូវដើម្បីបំភ្លឺ។ ក្រោយមករូបភាពវីដេអូនោះត្រូវបានប៉ូលីសបង្ហោះចូលបណ្តាញសង្គម និង មានចំនួនអ្នកចូលមើលកើនឡើងយ៉ាងលឿន ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សុផល
ប្រភព៖ odditycentral