
ភូមិមួយនៅចិនដាំបង្គោលភ្លើងលម្អតាមដងផ្លូវ ឃ្លាតពីគ្នាតែ ៣ ម៉ែត្រ ដើម្បីអ្វី?
ផ្លូវប្រវែង ៣ គីឡូម៉ែត្រមួយ ស្ថិតនៅភូមិ តៅជៀ (Taojia) ខេត្តសានស៊ី (Shaanxi)ប្រទេសចិនត្រូវបានគេកំណត់ថា ជាផ្លូវភ្លឺជាងគេបំផុតក្នុងពិភពលោក ដែលមានបង្គោលភ្លើងចំនួនជាង ១០០០ បង្គោលតម្រៀបអមសងខាងផ្លូវ ។
ជាទូទៅបង្គោលភ្លើងនៅតាមដងផ្លូវត្រូវបានដំឡើងចន្លោះពីគ្នា ពី ៣០ ទៅ ៥០ ម៉ែត្រតែប៉ុណ្ណោះ ប៉ុន្តែនៅភូមិនេះវិញ បែរជាមានគំលាតតែ ៣ ម៉ែត្រពីគ្នាទៅវិញ ហើយដាក់អមសងខាងនៅលើផ្លូវតូចចង្អៀត និង មិនមានរថយន្ត និង អ្នកធ្វើដំណើរមមាញឹកអ្វីនោះឡើយ ។
បើតាមក្រុមអ្នកយកព័ត៌មាននៅអង្កេតផ្លូវមួយនេះ គេបានដឹងថា ក្នុងរយៈពេលជិតមួយម៉ោងទៅហើយ គឺគ្មានឃើញរថយន្តអ្វីមួយធ្វើដំណើរឆ្លងកាត់ផ្លូវនេះទេ ប៉ុន្តែសំនួរសួរថា ហេតុអ្វីគេត្រូវដាំបង្គោលភ្លើងដ៏ច្រើនបែបនេះ ។ ចម្លើយងាយស្រួលណាស់ គឺព្រោះតែលុយ ។ មនុស្សជាច្រើនគិតថាដោយសារតែប្រហែលមកពីអ្នកគ្រប់គ្រងក្នុងភូមិនោះមានលុយច្រើន ទើបបានជាត្រូវរៀបចំបង្គោលភ្លើងបែបនេះ ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សុផល
ប្រភព៖ odditycetral